​អតីត​មិត្ត​ប្រុស​ Miley Cyrus ​​​​​គិត​ម៉េច​​ ពេល​នាង​​បឺត​មាត់​ស្រី​ដូច​គ្នា?

  • 2015-07-03 18:32:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ Miley Cyrus ​បឺត​មាត់​យ៉ាង​ស្និតស្នាល​ជាមួយ​តារា​ម៉ូដែល​ Stella Maxwell ​​និង​ទទួល​ស្គាល់​ថា ​ជា​ស៊ីមពីរ ​តើ​អតីត​មិត្តប្រុស​ Liam Hemsworth ​គិត​យ៉ាង​ណា​ទៅ​លើ​នាង? ​​​

 

បើ​តាម​ប្រភព​​កៀតកិត​នឹង​តារា​រូប​នេះ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​​​​និយាយ​ប្រាប់​គេហទំព័រ​ hollywoodlife ​ថា​​ តារា​សម្ដែង​អាមេរិក​វ័យ​ ២៥ ​ឆ្នាំ​គ្មាន​ប្រតិកម្ម​​អ្វី​បន្តិច​ឡើយ​ចំពោះ​រឿង​នេះ។ ​​ប្រភព​ដដែល​និយាយ​ដូច្នេះ​ "គាត់ (Liam Hemsworth) ​ដឹង​​រឿង​នេះ​ច្បាស់ ​ហើយ​​គាត់​គ្មាន​អ្វី​ភ្ញាក់ផ្អើល​​​​ឡើយ។ ​​គាត់​មិន​បាន​ខូច​ចិត្ត​អី​ទេ ​ព្រោះ​គាត់​កាត់​ចិត្ត​បាន​ ១០០%​​ ហើយ"។

 
 

ប្រភព​មិន​បញ្ចេញ​អត្តសញ្ញាណ​មួយ​ទៀត​បាន​បញ្ជាក់​ពី​ទំនាក់ទំនង​​ស្រី​ និង​ស្រី​របស់​ Miley ​ថា ​ម្ចាស់​បទ​ "Party in the USA” ​បាន​នាំ​​តារា​ម៉ូដែល​ប្រចាំ​ក្រុមហ៊ុន​អាវទ្រនាប់​ល្បី​ Victoria’s Secret ​ទៅ​ជួប​គ្រួសារ​រួច​ហើយ​​ទៀត​ផង។ ​គ្រួសារ​របស់​ Miley សប្បាយ​ចិត្ត​ព្រោះ​ឃើញ​កូនស្រី​របស់​ខ្លួន​សប្បាយ​ចិត្ត​ ដូច្នេះ​អ្វីៗ​គឺ​គ្មាន​បញ្ហា​សម្រាប់​ពួកគេ​ទេ។

 

ចុះ​នៅ​ទីនេះ​មាន​ Fan ​របស់​ Miley Cyrus ​ទេ? ​បើ​មាន​ តើ​អ្នក​គាំទ្រ​សម្ពន្ធភាព​​​ភេទ​ដូច​គ្នា​នេះ​ឬ​អត់?

 

អាន៖ ​ ៧លើក​ ដែល​អ្នក​គ្រប់គ្រង​តារា KPOP ចេញ​ចរិត​ឈ្លើយ​ដាក់​អ្នក​គាំទ្រ

 

​​ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​​Hollywoodlife

អត្ថបទពេញនិយម