សមាជិក​ក្រុម ​SPICA ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ...

  • 2015-07-03 21:35:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Yang Jiwon ​សមាជិក​ក្រុម​ចម្រៀង​នារី​ SPICA ​​​រងគ្រោះ​ក្នុង​​​​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​មាន​រថយន្ត​បី​គ្រឿង​ជាប់​ពាក់ព័ន្ធ។ ​​

 

​ប៉ូលិស​​សង្កាត់​​ Gangnam ​​ឲ្យ​ដឹង​ថា​ នៅ​ម៉ោង​ ១១ និង​ ៣០ ​នាទី​យប់​ថ្ងៃ​ទី ២ ​កក្កដា​ Jiwon ​​បាន​បើកបរ​មក​ផ្ទះ​វិញ​តែ​ឯង។ ​​ដោយសារ​ងងុយ​ពេក​ នាង​បាន​លក់​មួយ​ភាំង​ហើយ​​រថយន្ត​ Chevrolet ​របស់​នាង​ក៏​បាន​ទៅ​បុក​រថយន្ត​តាក់ស៊ី​ពីរ​គ្រឿង​ទៀត​ដែល​កំពុង​ឈប់​ចាំ​​​ស្តុប​​ក្បែរ​រថយន្ត​នាង។ ​មនុស្ស​បួន​នាក់​បាន​រង​របួស​ តែ​​មិន​ធ្ងន់ធ្ងរ​ឡើយ​គ្រាន់​តែ​​មាន​ដាច់​រលាត់​តិចតួច​ត្រង់ ​ក ​ដៃ ​និង​ជង្គង់​ប៉ុណ្ណោះ។ ​

 
 

​តារា​ស្រី​វ័យ ​២៨ឆ្នាំ​​​ ​ត្រូវ​បាន​ប៉ូលិស​​ធ្វើតេស្ត​រក​សារជាតិ​ស្រវឹង​នៅ​ពេល​គ្រោះថ្នាក់​នោះ​ តែ​មិន​បាន​រក​ឃើញ​មាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន​ឡើយ។

 

​​​ក្រោយ​គ្រោះថ្នាក់​​​​​ អ្នក​តំណាង​ខាង​ផលិតកម្ម ​B2M Entertainment ​ដែល​ជា​ទ្រនំ​របស់​តារា​ស្រី​ខាងលើ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បញ្ជាក់​ថា ​តារា​របស់​ខ្លួន​មិន​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទេ ​និង​បាន​ចេញ​ពី​មន្ទីរពេទ្យ​ហើយ។ ​អ្នក​តំណាង​ដដែល​បញ្ជាក់​ពី​មូលហេតុ​ថា ​មក​ពី​នាង​ប្រឹងប្រែង​ហ្វឹកហាត់​ដើម្បី​ត្រៀម​ខ្លួន​ត្រឡប់​មក​បម្រើ​អារម្មណ៍​​ Fan ​ជា​ថ្មី​ពេក​ ទើប​ធ្វើ​ឲ្យ​ងោក​បង្ក​ជា​គ្រោះថ្នាក់​ដូច្នេះ៕

 

អាន៖ ៧លើក​ ដែល​អ្នក​គ្រប់គ្រង​តារា KPOP ចេញ​ចរិត​ឈ្លើយ​ដាក់​អ្នក​គាំទ្រ

 

ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​​soompi​​​

អត្ថបទថ្មី