"Call Me Baby”​ ​​​​ជាប់​ជា​ MV ​មាន​អ្នក​មើល​ច្រើន​បំផុត​ពាក់​កណ្តាល​ឆ្នាំ​​ ​​​​​២០១៥

  • 2015-07-03 21:50:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​កូរ៉េ ​​​ EXO​ បន្ត​ភាព​ល្បីល្បាញ​​បន្ថែម​ទៀត​​ដោយ​ថ្មី​ៗ​នេះ​បទ​ “Call Me Baby” ​របស់​ពួក​គេ​បាន​ក្លាយ​ជា​វីដេអូ​ចម្រៀង​កូរ៉េ​​ដែល​មាន​អ្នក​ទស្សនា​ច្រើន​ជាង​គេ​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៥។

 

​​​បទ​ចម្រៀង​ខាង​លើ​បាន​ចេញ​នៅ​ថ្ងៃ​ទី​៣១​ ខែ​មិនា​ ឆ្នាំ២០១៥​​​ ​​​ស្ថិត​ក្នុង​អាល់ប៊ុម​​ទី​២ "EXODUS" ​របស់​ក្រុម EXO។​ បទ​ “Call Me Baby” ​ទទួល​បាន​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង​ ​​​និង​​​​មាន​អ្នក​ចូល​មើល​វីដេអូ​ចម្រៀង​នេះ​ដល់​ទៅ​៥២លានដង​​នៅ​លើ​ YouTube បូក​បញ្ចូល​គ្នា​ទាំង​ version ​កូរ៉េ​ ​និង​​​​ចិន​ប៉ុណ្ណោះ។

 

 

​ការ​ចាត់​ថ្នាក់​នេះ​គិត​​ក្នុង​រយៈពេល​ពី​​​​​ថ្ងៃ​ទី​១​ ខែ​មករា ​​​រហូត​ដល់​ថ្ងៃ​ទី៣០​ ខែ​មិថុនា ​២០១៥​​ ដែល​ចុង​ក្រោយ​បទ​ដែល​ទទួល​ជ័យជំនះ​បាន​ទៅ​លើ​បទ​ “Call Me Baby”។

 

​នា​ពេល​កន្លង​ទៅ​ក្រុម​ចម្រៀង​ក្រោម​ដំបូង​ផលិតកម្ម​ SM ​ក៏​បាន​សាង​ប្រវត្តិ​ចំនួន​ពីរ​ដង​ផង​ដែរ​ក្នុង​ប្រទេស​កូរ៉េ​ដោយ​អាល់ប៊ុមទី១​ " XOXO "​ ចេញ​ឆ្នាំ​២០១៣​ ​​និង អាល់ប៊ុមទី២​ "EXODUS" ​សុទ្ធ​តែ​លក់​ដាច់​ជាង​១លាន​បន្ទះ​ហើយ ​​​​មិន​ទាន់​មាន​តារា​ចម្រៀង​កូរ៉េ​​​ណា​​អាច​បំបែក​កំណត់​ត្រា​របស់​ពួក​គេ​បាន​នៅ​ឡើយ​៕

 

https://www.youtube.com/watch?v=yWfsla_Uh80

 

អាន៖ ​​​ តារា​ Kpop ​ស្រី​ប្រុស​រាង​ស្អាត​ដាច់​គេ​​របស់​​គេហទំព័រ ​Soompi ឆ្នាំ​ ២០១៥​​​បាន​ទៅ​លើ…

 

ប្រែ​សម្រួល៖ ​ហេង សុធារិទ្ធិ ប្រភព៖​ koreaboo​​​​​