ទូត​សុច្ឆន្ទៈ​យីហោ​រថយន្ត​ប្រណិត Jaguar Land Rover ជា​នរណា?

  • 2015-07-06 15:41:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jaguar Land Rover កំពុង​ពិចារណា​ក្នុង​ការ​ស្វែង​រក​តារា​ល្បី​ក្នុង​ពិភព​សិល្បៈ​ ​ធ្វើ​ជា​ទូត​សុឆន្ទៈ​ (Brand Ambassador) ​ដើម្បី​ផ្សព្វផ្សាយ​​យីហោ​រថយន្ត​ប្រណិត Jaguar Land Rover ក្នុង​ប្រទេស​កម្ពុជា។

 

 

លោក មាស តុលា ប្រធានប្រតិបត្តិ Jaguar Land Rover បាន​ឲ្យ​ដឹង​ថា ទូត​សុច្ឆន្ទៈ​​រថយន្ត Jaguar Land Rover ជា​សិល្បករ​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ក្នុង​ពិភព​សិល្បៈ និង​ដែល​មាន​សមត្ថភាព​ចំណេះដឹង​ខ្ពស់​លើ​ការ​ប្រើប្រាស់​រថយន្ត​យ៉ាង​ស្ទាត់​ជំនាញ។

 

“ពួកគេ​ក្រៅ​ពី​មាន​រូប​សម្បត្តិ​ស្រស់​ស្អាត មាន​កេរ្តិ៍ឈ្មោះ​ក្នុង​ពិភព​សិល្បៈ ប៉ុន្តែ​ក៏​ត្រូវ​មាន​សមត្ថភាព ចំណេះដឹង​លើ​ការ​ប្រើប្រាស់​រថយន្ត​ដោយ​​ឆ្លង​កាត់​សាលា​បណ្ដុះបណ្ដាល​យ៉ាង​ត្រឹមត្រូវ ដើម្បី​ទទួល​​តួនាទី​ដ៏​ពិសេស​នេះ"។

 

លោក​ថា ទូត​សុច្ឆន្ទៈ​រថយន្ត Jaguar Land Rover នឹង​មាន​ឱកាស​ប្រើប្រាស់​រថយន្ត​ដ៏​ប្រណិត ជាមួយ​ការ​ផ្តល់​ជូន​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត។

 

កន្លង​ទៅ​នេះ Jaguar Land Rover បាន​ជ្រើសរើស​កំពូល​កីឡាករ​បាល់ទាត់ David Backhem ធ្វើ​ឲ្យ​ជា​ទូត​សុឆន្ទៈ​ដើម្បី​ផ្សព្វផ្សាយ​យីហោ​រថយន្ត Jaguar Land Rover នៅ​ប្រទេស​អង់គ្លេស។

 

លោក​ថា ការ​ជ្រើសរើស​តារា​ល្បីៗ​ដែល​មាន​កេរ្តិ៍ឈ្មោះ​ជា​យុទ្ធសាស្ត្រ ដើម្បី​ជួយ​លើក​ស្ទួយ​ស្លាក​យីហោ​រថយន្ត Jaguar Land Rover ឲ្យ​កាន់​តែ​មាន​ភាព​ល្បីល្បាញ និង​ការ​គាំទ្រ​ពី​អ្នក​ប្រើប្រាស់។

 

 

យ៉ាង​ណា​លោក​មិន​ទាន់​បង្ហើប​ថា​ជា​តារា​កម្ពុជា​រូប​ណា ដែល​នឹង​ត្រូវ​បាន​ជ្រើសរើស​ធ្វើ​ជា​ទូត​សុច្ឆន្ទៈ​ប្រចាំ​ប្រទេស​កម្ពុជា ដោយសារ​លោក​ថា​ការងារ​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ពិចារណា​នៅ​ឡើយ។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

វិដេអូ៖ បុប្ឆា