ដេវីដ៖បងពេជ្រ​ សោភា យក​ខ្លួន​ធានា​ខ្ញុំ

  • 2015-07-06 16:57:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ខាង​ផលិត​កម្ម​ទទួល​យក​ស្នា​ដៃ​ខ្ញុំ​ក៏​ដោយ​សារ​បង ពេជ្រ សោភា​ ដែរ​គាត់​ហ៊ាន​និយាយ​មួយ​ម៉ាត់​ធានា​ថា​បើសិន​បទ​របស់​ខ្ញុំ​មិនលោត​​ទេ​មិន​បាច់​ហៅ​គាត់​ថា​ ពេជ្រ សោភា​ទេ"។ ដេវីដ បាន​ប្រាប់ ​Sabay តាម​រយៈ​ទូរសព្ទ។

 

 

បន្ទាប់​ពី​ ពេជ្រ សោភា​ បាន​និយាយ​​ដូច្នេះ ដេវីត ប្រាប់​ថា ​រូប​លោក​បាន​ព្យាយាម​ធ្វើ​យ៉ាង​ណា​កុំឲ្យ​ សោភា ​អស់​សង្ឃឹម​ហើយ​ពេល​នោះលោក​ក៏​បាន​យក​វ៉ុល​ដែល​បាន​ផលិត​ទៅ​ឲ្យ​ខាង​ផលិត​កម្ម​​ពិនិត្យ​មើល​។ ដេវីត និយាយ​ថា ​ពេល​នោះ​បទលោក​​មិន​ទាន់​ចេញ​ភ្លាមៗ​ចាំ​រហូត​ដល់​ពេល​ចូល​ឆ្នាំ​ហើយ​ក៏​ចាប់​ផ្តើម​ផ្ទុះ​តែ​ម្តង​ទៅ​។

 

បទ​​​ដែល​ធ្វើ​ឲ្យ​   ពេជ្រ​ សោភា ​យក​ខ្លួន​ធានា​ ដេវីត នោះ​គឺ​បទ ​"​ប៉ា​ដឹង​ប៉ា​វ៉ៃ"​ លោក​ថា ​បទ​នឹង​ចេញ​កា​ល​ពី​ចូល​ឆ្នាំ​ខ្មែរគឺ​មាន​ការ​ទាក់​ទាញ​ប្រិយមិត្ត​ខ្លាំង​មែន​ទែន ​ហើយ​ក៏​ជា​ឱ​កាស​ដែល​រូប​លោក​បាន​ឈាន​ជើង​ធ្វើ​ជា​តារា​ចម្រៀង​នៅ​ផលិត​កម្ម​ហង្សមាសដែរ។​

 

និយាយ​ពី​ដំណើរ​ដើម​ទង​ដែល ​ដេវីត បាន​ក្លាយ​ជា​ដៃ​គូ​​ចម្រៀង​ និង​ជា​អ្នក​និពន្ធ​នៅ​ហង្សមាស​​លោក​និយាយ​ថា​វា​ជា​​រឿង​ចៃដន្យ​មួយ​។

 

"បង​ភា​ គាត់​បាន​ដើរ​រក​ខ្ញុំ​ឆាត​តាម​ហ្វ៊េសប៊ុក​ផង ​ប៉ុន្តែ​ខ្ញុំ​អត់​ដឹង ​អត់​បាន​ទទួល​ពី​គាត់។ថ្ងៃ​មួយ​បង ​ភា រក​អ្នក​ធ្វើ​បទ​ចម្រៀង​ថ្មី​ខាង​បទ​ញាក់​ហើយ​ប៉ះ​ចំ​មិត្ត​ភក្តិ​ខ្ញុំ​ដែល​ចេះ​តែ​ងតែ​បទ​មនោសញ្ចេត​នា​ ហើយ​គេ​ក៏​បាន​ណែ​នាំ​ខ្ញុំ​ឲ្យ​ទៅសាក​ជាមួយគាត់"។ ដេវីត ថ្លែង។

 

 

ងួន ចាន់ដេវីត បន្តថា ៖ "ខ្ញុំ​ក៏​ទៅ​ តែ​ពេល​នោះ​មិន​ទាន់​បាន​ជួប​​មុខ​គាត់​ទេ​ គ្រាន់​តែ​សរសេរ​បទ​ចម្រៀង​ហើយផ្ញើ​ទៅ​គាត់​មើល​ពេល​​នោះ​បង ភា បាន​ស្តាប់​ហើយ​គាត់​ថា​ សម្លេង​ដូចខ្ញុំ​(មនុស្សដែល​សោភា​តាម​រក)​។ក្រោយ​មក បង ភា ក៏​បាន​ណាត់​ខ្ញុំ​ឲ្យ​ទៅ​ជួប​គាត់​ ហើយ​គាត់​បាន​និយាយ​លេង​ថា​ ម៉េច​ក៏​ធ្វើ​ឬក​ម៉េស តាម​រក​យូរហើយ​"។

 

តាំង​ពី​នោះ​មក កំលោះ​រូប​នេះ ក៏​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ជាមួយ​នឹង​តារា​ចម្រៀង​ ពេជ្រ សោភា តែ​ម្ដង។ មុន​ដំណើរ​ឈាន​ចូល​មក​ក្នុង​ផលិត​កម្មហង្ស​មាស​ ដេវីត ជា​អ្នក​ចម្រៀង​តាម​ប្រព័ន្ធ​យូធូប ​ហើយ​បទ​ដំបូង​ដែល​ទស្សនិក​ជន​មាន​ការ​ទទួល​ស្គាល់​រូប​លោក​គឺ​​"Live fast die young”។ ដេវីដ ធ្វើ​ជា​តារា​ចម្រៀង​លើ Youtube ប្រមាណ​៣​ឆ្នាំ មុន​ពេល​ក្លាយ​ជា​តារា​ចម្រៀង​អាជីព​នៅ​ហង្សមាស​ប្រមាណ​ជិត​១​ឆ្នាំ​នេះ៕

 

មិន​ត្រឹម​តែ​ច្រៀង ពេជ្រ សោភា ឥឡូវ​កំពុង​ប្រឹង​ផលិត​បទ​ចម្រៀង Original ទៀត

 

តាំង​ពី​មុន​មក​ដល់​ឥឡូវ ពេជ្រ​ សោភា​ មាន​តារា​២​ដួង​ក្នុង​ចិត្ត

 

​អត្ថបទ៖ ថា ម៉ាលីដា