វីដេអូ Messi ​​ថត​រូប​សោកសៅ​បំផុត​ជាមួយ​ក្មេង​ប្រុស​ម្នាក់

  • 2015-07-06 16:25:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ប្រុស​សញ្ជាតិ​ឈីលី​ម្នាក់ បាន​រត់​មក​សុំ​ថត​រូប Selfie ​ជាមួយ​កីឡាករ Lionel Messi ​បន្ទាប់​ពី​ក្រុម​អាហ្សង់ទីន​បាន​ចាញ់​ឈីលី​ដោយ​បាល់ប៉េណាល់ទី​​កាត់​សេចក្ដី​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Copa America។

 

 

តាម​វីដេអូ​រយៈ​ពេល​ជិត​៣០​វិនាទី បាន​បង្ហាញ​ថា​មាន​ក្មេង​ប្រុស​ម្នាក់​បាន​សុំ Messi ​ថត​រូប​ជាមួយ អំឡុង​ពេល​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ពិបាក​ចិត្ត​បំផុត បន្ទាប់​ពី​ក្រុម​របស់​ខ្លួន​បរាជ័យ​មិន​អាច​លើក​ពាន Copa America ​បាន។ នៅ​គ្រា​នោះ ម្ចាស់​ពាន​រង្វាន់ Ballon d'Or ​៤​សម័យ​កាល​រូប​នេះ​ហាក់​ដូចជា​មិន​ចង់​ថត​ជាមួយ​ក្មេង​ប្រុស​រូប​នោះ​ទេ ​ពោល​គឺ​រូបគេ​បាន​អោន​មុខ​ចុះ​ និង​មិន​បាន​ឱប​ក្មេង​ប្រុស​នោះ​ឡើយ តែ​មាន​កុមារា​រូប​នោះ​ទេ​ដែល​ឱប Messi វិញ​នោះ។

 

ខាង​ក្រោម​នេះ​ជា​វីដេអូ​បង្ហាញ​ពី​ក្មេង​ប្រុស​ទៅ​សុំ Messi ​ថត​រូប៖

 

ចុចអាន៖ ឈីលី​​ បង្កើត​ប្រវត្តិសាស្រ្ត​ថ្មី ១០០ ឆ្នាំលើក​ពាន Copa America​ ក្រោយ​ឈ្នះ​អាហ្សង់ទីន​ដោយ​ប៉េណាល់​ទី​

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ mirror