Google I/O សន្និសីទ​ជួបជុំ​អ្នក​អភិវឌ្ឍ​កម្មវិធី​ឆ្នាំ​នេះ​ភ្នំពេញ​និង​សៀមរាប​ធ្វើ​ជា​ម្ចាស់​ផ្ទះ

  • 2015-07-07 15:43:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចុង​សប្ដាហ៍​នេះ នៅ​ទីក្រុង​ភ្នំពេញ​និង​ខេត្ត​សៀមរាប​នឹង​មាន​រៀបចំ​ព្រឹត្តិការណ៍​ Google I/O Extended Phnom Penh និង Google I/O Extended Siem Reap ដែល​នឹង​នាំមក​នូវ​អ្នក​អភិវឌ្ឍន៍​កម្មវិធី​ទាំង​ក្នុង​ស្រុក​និង​​ក្រៅ​ស្រុក​ ដែល​ពួកគេ​នឹង​មក​ចែក​រំលែក​គំនិត​និង​ទស្សនៈ​​លើ​ការ​អភិវឌ្ឍ​កម្មវិធី​ដល់​អ្នក​ជំនាញ​​​និង​អ្នក​ដែល​ចូលចិត្ត​បច្ចេកវិទ្យា​។

 

Google I/O ជា​សន្និសីទ​ដែល​រៀបចំ​ឡើង​ជា​រៀងរាល់​ឆ្នាំ​នៅ​ San Francisco រដ្ឋ California សហរដ្ឋ​អាមេរិក​ដោយ​ផ្ដោត​លើ​អ្នក​អភិវឌ្ឍន៍​កម្មវិធី ។ ព្រឹត្តិការណ៍ Google I/O Extended ត្រូវ​បាន​ធ្វើ​ឡើង​នៅ​គ្រប់​ទីកន្លែង​ទូទាំង​ពិភពលោក។ ដោយ​ឡែក​សម្រាប់​​ប្រទេស​កម្ពុជា​ នេះ​ជា​ឆ្នាំ​ទី​ពីរ​បន្ទាប់​​រៀបចំ​លើក​​ដំបូង​កាល​​ពី​ឆ្នាំ ២០១៤ ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់។

 

ប្រិយមិត្ត​​ដែល​ជា​អ្នក​អភិវឌ្ឍ​កម្មវិធី ឬ​ចង់​ក្លាយ​ជា​អ្នក​អភិវឌ្ឍ​កម្មវិធី អាច​ចូលរួម​កម្មវិធី​នេះ​ដោយ​សេរី​​​​និង​​មាន​ឱកាស​បាន​ជួប​ជាមួយ​អ្នក​អភិវឌ្ឍ​​កម្មវិធី​ទាំង​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ ដែល​ពួកគេ​​នឹង​បង្ហាញ​ពី​ការ​អភិវឌ្ឍ​កម្មវិធី​ថ្មីៗ​​ដើម្បី​ប្រិយមិត្ត​​ចូលរួម​សិក្សា​ស្វែង​យល់។

 

 

នៅ​ទីក្រុង​ភ្នំពេញ Google I/O Extended Phnom Penh នឹង​​រៀបចំ​ឡើង​នៅ​អាគារ Development Innovations នា​ថ្ងៃ​សៅរ៍​ទី ១១ កក្កដា ចាប់​ពី​វេលា​ម៉ោង ៨ ០០ ព្រឹក​ដល់​ម៉ោង ៥ ០០ ល្ងាច។

 

ចំណែក​នៅ​ខេត្ត​សៀមរាប Google I/O Extended Siem Reap នឹង​រៀបចំ​ឡើង​នៅ The 1961 Coworking and Art Space នា​ថ្ងៃ​អាទិត្យ​ទី ១២ កក្កដា ចាប់​ពី​វេលា​ម៉ោង ៨ ០០ ព្រឹក​ដល់​ម៉ោង ៥ ០០ ល្ងាច៕

 

អត្ថបទ៖ ប៊ុណ្ណារ៉ា