Drogba ​ប្រាប់​ឈ្មោះ​កីឡាករ​៣​នាក់​ដែល​​​​​ស្អប់​មិន​ចង់​ជួប

  • 2015-07-09 17:53:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ Didier Drogba ​បាន​ប្រាប់​ពី​ឈ្មោះ​កីឡាករ​៣​នាក់​ដែល​ខ្លួន​​ធ្លាប់​ប្រកួត​ជាមួយ ​និង​មិន​ចង់​ជួប​មុខ​នោះ​គឺ Rio Ferdinand, Nemanja Vidic ​និង Carles Puyol ។

 

 

Drogba ​បាន​ធ្វើ​បទ​សម្ភាសន៍​មួយ​ជាមួយ Ferdinand ​កាល​ពី​ពេល​ថ្មី​នេះ​នៅ BT Sport ។ ក្នុង​កិច្ច​សន្ទនា​គ្នា​នោះ​ដែរ អតីត​កីឡាករ Man Utd ​បាន​សួរ​ទៅ​អតីត​កីឡាករ Chelsea ​ថា តើ​កីឡាករ​៣​នាក់​ណា​ដែល​រូប​គេ​ស្អប់​ជាង​គេ​ក្នុង​អាជីព​ជា​កីឡាករ​កន្លង​មក? ភ្លាម​នោះ វីរបុរស​ក្រុម​ជម្រើស​ជាតិ​កូតឌីវ័រ​បាន​ប្រាប់​ថា៖ "ខ្ញុំ​ធ្លាប់​ប្រាប់​ហើយ អ្នក​ដែល​ខ្ញុំ​ស្អប់​នោះ​គឺ​អ្នក​និង Vidic ។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ពេល​ដែល​អាច​រក​គ្រាប់​បាល់​បាន​ពេល​ប្រកួត​ជាមួយ Man Utd ​ព្រោះ​ខ្ញុំ​មិន​សូវ​ជា​រក​គ្រាប់​បាល់​បាន​ទេ​ពេល​ប្រកួត​ជាមួយ​ពួកគេ។ ហើយ​ម្នាក់​ទៀត​គឺ Carles Puyol ​ព្រោះ​គាត់​ក៏​ជា​ខ្សែ​ការពារ​ល្អ​ម្នាក់​ដែល​បិទ​ខ្ញុំ​ជាប់​រហូត”។

 

ខ្សែ​ប្រយុទ្ធ​វ័យ​៣៧​ឆ្នាំ​ខាង​លើ​នេះ​ចូល​រួម​ជាមួយ Chelsea ​នៅ​ឆ្នាំ​២០០៤ ​ហើយ​ចាកចេញ​នៅ​ឆ្នាំ​២០១២ បន្ទាប់​ពី​ជួយ​តោ​ខៀវ​ជោគជ័យ​អស់​រយៈ​ពេល​៨​ឆ្នាំ។ កីឡាករ​រូប​នេះ​បាន​ត្រលប់​មក​ជួយ​ក្លិប​មួយ​រដូវ​កាល​ទៀត កាល​ពី​រដូវ​កាល​មុន​ហើយ​ក៏​បាន​ចាកចេញ​វិញ​ទៀត​បន្ទាប់​ពី​បាន​ជួយ​លោក Jose Mourinho ​លើក​ពាន​បាន​២។

 

សរុប​រួម រយៈ​ពេល​​ប៉ុន្មាន​ឆ្នាំ​នៅ​ Stamford Bridge លោក​ Drogba ​បាន​រក​គ្រាប់​បាល់​១៦៤​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៣៨១​ប្រកួត​ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បាន​៨៨​គ្រាប់៕

 

ចុចអាន៖ Drogba ​ជាប់​​ឈ្មោះ​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​របស់ Chelsea

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ soccerladuma