Marcelo ​ត​កុងត្រា​ជាមួយ Real Madrid ​រហូត​ដល់​ឆ្នាំ​២០២០

  • 2015-07-11 16:10:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ Marcelo ​បាន​បន្ត​កុងត្រា​ជាមួយ​ក្លិប Real Madrid ​រហូត​ដល់​ឆ្នាំ​២០២០។

 

 

Marcelo ​ដែល​ចូល​លេង​ជាមួយ Real Madrid ​តាំង​ពី​រូប​គេ​មាន​អាយុ​១៨​ឆ្នាំ​ បាន​សម្រេច​បន្ត​វាសនា​ជាមួយ​អធិរាជ​ស​រហូត​ដល់​ឆ្នាំ​២០២០ ​ហើយ​​ក៏​មាន​សង្ឃឹម​ថា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​នឹង​អាច​ជួយ​ក្លិប​ឱ្យ​ជោគជ័យ​ទៀត​ដែរ។ "ខ្ញុំ​តែងតែ​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​បាន​ជួយ​ក្លិប​សម្រេច​ក្ដី​ប្រាថ្នា។ ក្នុង​ចិត្ត​របស់​ខ្ញុំ ខ្ញុំ​តែងតែ​ចង់​ឱ្យ​ក្លិប​ឈ្នះ​គ្រប់​ពាន​រង្វាន់​ម្ដង​ទៀត”។ ខ្សែ​ការពារ​វ័យ​២៧​ឆ្នាំ​បាន​ប្រាប់​ទៅ​ទូរទស្សន៍ Realmadrid ។

 

 

 

អតីត​កីឡាករ Fluminense ​ខាងលើ​បាន​បង្ហាញ​ខ្លួន​ឱ្យ Real Madrid ​ចំនួន​៣២០​ប្រកួត​និង​រក​គ្រាប់​បាល់​បាន​២៣​គ្រាប់។ ខណៈ​ដែល​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ រូប​គេ​បាន​ជួយ​ក្លិប​លើក​ពាន​ធំ​ៗ​ដូចជា Champions League , Club World Cup , European Super Cup , La Liga ​និង​ Copa del Rey ​ជា​ដើម ៕

 

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ realmadrid

អត្ថបទពេញនិយម