Microsoft​ នឹង​ប្រកាស​ Windows 9 ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៣០​កញ្ញា​

  • 2014-09-16 18:52:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​តែង​តែ​មាន​ព័ត៌មាន​ជា​ច្រើន​ដែល​បាន​ចុះ​ផ្សាយ​ពី​នេះ​ពី​នោះ​ទៅ​លើ​ប្រធាន​បទ​ Windows 9 ហើយ​ឥឡូវ ​Microsoft បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា​Windows 9​ នឹង​ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​៣០​ ខែ​កញ្ញា​នេះ។

 

 

 

 

Microsoft​ បាន​ចេញ​លិខិត​អញ្ជើញ​អ្នក​កាសែត​នៅ​ទូទាំង​ពិភពលោក​ឲ្យ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៣០​ខែ​កញ្ញា​នេះ​ នៅ​ទីក្រុង​ San Francisco​ សហរដ្ឋ​អាមេរិក។

 

 

Microsoft ​នឹង​ផ្ដល់​ Windows Technical Preview​ សម្រាប់​អ្នក​បង្កើត​កម្មវិធី​ប្រើ​ប្រាស់​ដំបូង​ដើម្បី​ឲ្យ​ពួក​គេ​វាយ​តម្លៃ​ទៅ​កំណែ​ប្រែ​ថ្មី​នៃ​ Windows 9។ បើ​តាម​ព័ត៌មាន​ជា​ច្រើន​ដែល​ចុះ​ផ្សាយ​កន្លង​មក​ថា​​មាន​មុខ​ងារ​ជា​ច្រើន ​(Start Menu, Multi-Desktop Men, Notification Center, Cortana...)​ នឹង​ត្រូវ​បាន​​ផ្លាស់​ប្ដូរ​ហើយ​ទំនើប​ៗ​ជាង​មុន​។

 

 

 

 

\

 

 

 

 

ខាង​ក្រោម​គឺ​ជា​រូប​ភាព​ និង​វីដេអូ​មួយ​ចំនួន​អំពី​ Windows 9​ ដែល​បាន​បែក​ធ្លាយ​កន្លង​មក៖

 

វីដេអូ៖ Start Menu​ ថ្មី​ក្នុង​Windows 9​

 

http://youtu.be/--wgAsHWNRE

 

វីដេអូ៖ Multi-Desktop ក្នុង​Windows 9​

 

http://youtu.be/VF4Eva_4UNE

 

ចំពោះ​ព័ត៌មាន​ដែល​ទាក់​ទង​នឹង​Windows 9​ ខា​ងSabay នឹង​ផ្ដល់​ជូន​ជា​បន្ត​ទៀត។​​​​​​

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ yahoo

អត្ថបទពេញនិយម