Bayern ​​ចាញ់​គ្រប់​ប្រកួត​នៅ​​ Telekom Cup ​បន្ទាប់​ពី​​គ្មាន​ Schweinsteiger

  • 2015-07-13 22:10:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជើង​ឯក​អាល្លឺម៉ង់ Bayern Munich ​​ហាក់​មាន​សភាព​យ៉ាប់យ៉ឺន​មែន​ទែន ​បន្ទាប់​គ្មាន​ខ្សែ​បម្រើ​ឆ្នើម​ Bastian Schweinsteiger ​ដោយ​ក្រុម​ខ្លាំង​មួយ​នេះ បាន​ចាញ់​គ្រប់​ការ​ប្រកួត​នៅ​​  Telekom Cup​ កាល​ពី​ម្សិល​មិញ។

 

 

​កីឡាករ​ជើង​ចាស់​ Schweinsteiger ដែល​ជា​វីរបុរស​របស់​ក្រុម​ Bayern បាន​សម្រេច​ចាក​ចេញ​ពី​ក្លិប​ កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​ផ្ទេរ​ទៅ​លេង​នៅ​ក្រុម​ Manchester United ដូច្នេះ​កីឡាករ​​វ័យ​​៣០​ឆ្នាំ មិន​អាច​ជួយ​ក្រុម​របស់​លោក​ Pep Guardiola បាន​ទៀត​ឡើយ។

 

​ពាន​រង្វាន់ ​Telekom Cup ដែល​មាន​៤​​ក្រុម​ចូល​រួម​ ​និង​ប្រកួត​ចំនួន​២​លើក​នោះ​ គឺ​ Bayern ចាញ់​ទាំង​២​ប្រកួត​ ​ដោយ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ចាញ់​ FC  Augsburg ២-១ និង​ប្រកួត​យក​តំណែង​លេខ​៣ ​បាន​​ចាញ់​ Borussia Mönchengladbach ​ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី ៤-៣ ទៀត។

 

​Telekom Cup ១​ប្រកួត​លេង​តែ​៤៥​នាទី​ និង​២​ប្រកួត​លេង​តែ​១​ថ្ងៃ​ប៉ុណ្ណោះ ហើយ​បើ​ស្មើ​គ្នា​គឺ​សម្រេច​ទាត់​ប៉េណាល់ទី​កាត់​សេចក្ដី​តែ​ម្ដង ​ហើយ​ក្រុម​នីមួយៗ​អាច​ដូរ​កីឡាករ​ឲ្យ​ចូល​លេង​បាន​តាម​ចិត្ត។

 

​​ដូច្នេះ​ពាន​ Telekom Cup​ ២០១៥​នេះ គឺ​ក្រុម​ Hamburger SV ​ជា​ជើង​ឯក​,  FC  Augsburg លេខ​២,  Mönchengladbach លេខ​៣ និង​ Bayern ​លេខ​ចុង​ក្រោយ​គេ​គឺ​លេខ​៤៕

 

 

 

 

 

​សូម​ទស្សនា​វីដេអូ​ហាយឡាយ ក្រុម​ Bayern ខាង​ក្រោម៖

 

 

 

-ចុចអាន៖ Schweinsteiger​ ចេញ​ស្ប៉ត​​ឲ្យ​កាស​ Beats ​ទាក់ទង​ការ​​​ផ្ទេរ​ទៅ Man Utd

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ dailymail