សាវិន ហ្វីលីព ទទួល​បាន​ងារ​ជា​ឯកអគ្គរាជទូត​សុឆន្ទៈ

  • 2015-07-15 17:00:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ជើងចាស់ សាវិន ហ្វីលីព បាន​ប្រាប់ Sabay ឲ្យ​ដឹង​ថា​ សប្ដាហ៍​ក្រោយ​លោក​នឹង​ទទួល​បាន​ងារ​ជា​ឯកអគ្គរាជទូត​សុឆន្ទៈ​ជា​ផ្លូវការ​របស់​អង្គការ Construire Les Generations Future (CGF Foundation) របស់​ប្រទេស​បារាំង។

 

លោក​បាន​បន្ត​ថា ៖ CGF  ដែល​ធ្វើការ​លើ​គម្រោង​កុមារ ការ​អប់រំ និង ​ការ​ថែទាំ​សុខភាព​នៅ​តាម​សហគមន៍ នោះ​បាន​តាមដាន​រាល់​សកម្មភាព​របស់​មូលនិធិ "កុមារ​សាវិន កម្ពុជា” ដែល​តែងតែ​ផ្ដល់​ជា​ជំនួយ​អណ្ដូង​ទឹក​ស្អាត​ប្រជាជន​ខ្មែរ​ដែល​មាន​ជីវភាព​ខ្វះខាត មាន​រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​មក​ហើយ។

 

 

 

 

អត្ថបទ៖ទ្រី រ៉ាវី