កវី​ល្បី​ឈ្មោះ ងិន ម៉ានីយ៉ា ម្ដាយ ថៃ នរៈ​ពិទូ ធ្វើ​ខួបកំណើត​អម​ដោយ​ទឹក​ភ្នែក

  • 2015-07-15 22:19:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ស្រី ងិន ម៉ានីយ៉ា ដែល​ជា​កវី​និពន្ធ​ល្បី​ឈ្មោះ​របស់​ផលិតកម្ម​រស្មី​ហង្សមាស និង ​ជា​ម្ដាយ Freshie Boy លេខ ១ ឆ្នាំ ២០០៦ ថៃ នរៈ​ពិទូ បាន​ធ្វើ​ខួប​កំណើត​គម្រប់ ៥៤ ឆ្នាំ យ៉ាង​ឧឡារិក​ កាល​ពី​យប់មិញ។

 

 

អ្វី​ដែល​រឹតតែ​ពិសេស​ក្នុង​កម្មវិធី​នោះ គឺ​អ្នកស្រី​បាន​ហូរ​ទឹកភ្នែក​ទៅវិញ​ព្រោះ​កូនស្រី ថៃ នារីសុជាតា អតីត Freshies Girl លេខ​២ ឆ្នាំ​២០១០ បាន​ផ្ដល់​ភាព​ភ្ញាក់ផ្អើល​ដល់​កម្មវិធី​ទាំងមូល ដែល​ដំបូង​នាង​ គឺ​រស់នៅ​ប្រទេស​ថៃ និង ​ប្រាប់​ថា​មិន​បាន​មក​ចូលរួម​ទេ។ តែ​ពេល​កម្មវិធី​ចាប់ផ្ដើម​នាង​បាន​បង្ហាញ​ខ្លួន ហើយ​ធ្វើឲ្យ​គ្រួសារ​បាន​ជួបជុំ​គ្នា។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក៏​មាន​វត្តមាន​តារា​ល្បី​ៗ ចូលរួម​យ៉ាង​ច្រើន​កុះករ​ទៀត​ផង៕

 

 
 
 
 
 
 
 

អត្ថបទ៖ទ្រី រ៉ាវី