PSY ជួប​គ្រោះថ្នាក់​ចរាចរណ៍ ​ខណៈ​រថយន្ត​ Rolls-Royce បុក​ជាមួយ​ឡាន​ក្រុង

  • 2015-07-17 16:21:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ក្នុង​ផលិតកម្ម​YG PSY បាន​ជួប​​គ្រោះថ្នាក់​ចរាចរណ៍​ខណៈ​រថយន្ត Rolls Royce របស់​គេ​បាន​​បុក​គ្នា​ជា​មួយ​ឡាន​ក្រុង​មួយ​គ្រឿង​ក្នុង​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា ម្សិលមិញ។

 

 

របាយការណ៍​ផ្សេង​ៗ​បាន​ឲ្យ​ដឹង​ថា ម្ចាស់​បទ "Gangnam Style" បាន​បើក​រថយន្ត​ទំនើបRolls-Royce ពណ៌​ក្រហម​របស់​ខ្លួន​ចេញ​ពី​ប្រលានយន្តហោះ ​ស្រាប់​តែ​ដល់​ចំណុច​ប្រសព្វ​មួយ​ក្នុង​ទីក្រុង​ Hangzhou រថយន្ត​របស់​គេ​ក៏​បាន​បុក​ជា​មួយ ឡាន​ក្រុម​មួយ​គ្រឿង​អំឡុង​ពេល​ប្រហែល​ម៉ោង​៣​ថ្ងៃ​រសៀល។

 

​បើ​តាម​សម្ដី​មន្ត្រី​ប៉ូលិស​ចរាចរណ៍​ក្នុង​ទី​ក្រុងHangzhou បាន​និយាយ​ថា អ្នក​បើក​ឡាន​ក្រុង​ម្នាក់​នោះ​ព្រម​ទទួល​កំហុស​និង​យល់​ព្រម​សង​ថ្លៃ​ខូច​ខាត​ទាំង​ប៉ុន្មាន​ទៅ​ឲ្យ​ម្ចាស់​ឡាន Rolls-Royce ទាំង​អស់​។

 

តាម​សម្ដី​ PSY ក៏​បាន​រៀបរាប់​​ដែរ​ថា លោក​បាន​បើកបរ​ចេញ​ពី​ប្រលានយន្តហោះ​​សំដៅ​ទៅ​សណ្ឋាគារ​ហើយ​ក៏​បាន​ជួប​រឿង​អាក្រក់​បែប​នេះ​ តែ​សំណាង​ល្អ​គ្រោះថ្នាក់​នេះ​មិន​បាន​ធ្វើ​ឲ្យ​នរណា​ម្នាក់​របួស​ ឬ​​ស្លាប់​ឡើយ។

 

​​​​​​​​​តារា​វ័យ​៣៧​ឆ្នាំ​នេះ​បាន​ទៅ​ប្រទេស​ចិន​ដើម្បី​​​រៀបចំ​ការ​សម្ដែង​ជា​ពិសេស​​ក្នុង​បារ​មួយ​កន្លែង​ដែល​ត្រូវ​សម្ពោធ​នៅ​យប់​ថ្ងៃ​ទី​១៧​ខែ​កក្កដា​នេះ ៕

 

 
 

 

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ koreaboo​​

អត្ថបទថ្មី