Bayern ជិត​​ទិញ​​បាន​ Vidal ​​​ជំនួស​តំណែង​ Schweinsteiger

  • 2015-07-17 23:32:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លិប​ម្ចាស់​ជើង​ឯក​អាល្លឺម៉ង់ Bayern Munich ​ជិត​ទិញ​បាន​ខ្សែ​បម្រើ​​ Arturo Vidal ​របស់​ Juventus ហើយ ដើម្បី​យក​ទៅ​ជំនួស​តំណែង​ Bastian Schweinsteiger ​ដែល​ចាក​ចេញ​ទៅ​ Manchester United។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​​ពី​ប្រទេស​អ៊ីតាលី។

 

 

​យោង​តាម​សារព័ត៌មាន​អ៊ីតាលី Corriere dello Sport បាន​ចេញ​ផ្សាយ​ថា ​Bayern ខិត​ជិត​ដល់​ដំណាក់​កាល​ព្រមព្រៀង​គ្នា​អស់​ហើយ ​ជាមួយ​ក្លិប​ Juventus នូវ​តម្លៃ​ខ្លួន​ ២៨​លាន​ផោន​ (ជិត​៤៤​លាន​ដុល្លារ) ​​ស្រប​ពេល​ដែល​​ក្លិប Juventus ឯ​ណោះ​វិញ ចង់​បាន​ Mario Gotze ​​របស់​ក្រុម​ Pep Guardiola ​ផង​ដែរ។

 

Vidal ​ដែល​ជួយ​ឲ្យ​ឈីលី​ លើក​ពាន​ Copa America ​កាល​ពី​ពេល​ថ្មីៗ​នេះ ​នឹង​អាច​ក្លាយ​ជា​សមាជិក​ថ្មី​នៅ​កីឡដ្ឋាន​ Allianz Arena ​ខណៈ​ដែល​អ្នកចាត់ការ​​ លោក Pep Guardiola ​ចង់​ពង្រឹង​ក្រុម​ឲ្យ​ខ្លាំង​ជាង​មុន​មួយ​កម្រិត​ទៀត​ មុន​នឹង​រដូវ​កាល​ថ្មី​ចាប់​ផ្ដើម ហើយ​គេ​ជឿ​ថា​តារា​ឆ្នើម​របស់​ឈីលី​រូប​នេះ ​នឹង​អាច​​ទទួល​ភារកិច្ច​បាន​ល្អ​ ក្នុង​ការ​ជំនួស​ Schweinsteiger ដែល​ចាក​ចេញ​ទៅ​​ក្រុម​បិសាច​ក្រហម។

 

 

​កីឡាករ​វ័យ​២៨​ឆ្នាំ​ (Vidal) ​​បាន​ផ្ទេរ​ពី Bayer Leverkusen ​ទៅ​លេង​ឲ្យ​ Juventus ​តាំង​ពី​ឆ្នាំ​២០១១ និង​ជួយ​ឲ្យ​ក្រុម​សេះ​បង្កង់​លើក​ពាន Serie A ៤​រដូវ​កាល​ជាប់ៗ​គ្នា​តែ​ម្ដង ដោយ​ចូល​លេង​សរុប​បាន ១២៤​ប្រកួត ស៊ុត​បញ្ចូល​ទី​បាន​ ៣៥​គ្រាប់៕

 

-ចុចអាន៖ Bayern ​​ចាញ់​គ្រប់​ប្រកួត​នៅ​​ Telekom Cup ​បន្ទាប់​ពី​​គ្មាន​ Schweinsteiger

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ dailymail