បទ "Forever Alone” របស់ ម៉ា ច័ន្ទបញ្ញា ចិន​សុំ​សិទ្ធិ​​បកប្រែ

  • 2015-08-03 16:35:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង" Forever Alone” របស់ ម៉ា ច័ន្ទបញ្ញា ត្រូវ​ជន​ជាតិ​ចិន​យក​ទៅ​បក​ប្រែ​ជា​ភាសា​របស់​ខ្លួន ដើម្បី​តម្រូវ​តាម​ទីផ្សារ​ប្រទេស​ និង​ប្រជាជន​របស់​គេ។

 

 

“ដោយ​សារ​តែ​គាត់​ស្រឡាញ់​បទ​ចម្រៀង​នេះ​ខ្លាំង​ពេក ទើប​សុំ​សិទ្ធ​បក​ប្រែ​ជា​ភាសា​ចិន តាម​ពិត​ទៅ​គាត់​សរសេរ​ចប់​ហើយ នៅ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ"។ ម៉ា ច័ន្ទបញ្ញា បញ្ជាក់​មក​កាន់ Sabay។ យុវជន​រូប​នេះ​បន្ត​ថា រូប​គេ​ក៏​ធ្លាប់​មាន​គម្រោង​ផលិត​បទ​ចម្រៀង​ខាង​លើ​ជា​ភាសា​ចិន​ដែរ តាំង​ពី​ជាប់​ពានរង្វាន់ Fashion Asian Award នៅ​ប្រទេស​ចិន​មក​ម្ល៉េះ។ ប៉ុន្តែ​ដោយ​សារ​តែ​ឱកាស​មិន​អំណោយ​ផល​ ទើប​ពន្យារ​ពេល​រហូត​មក​ដល់​បច្ចុប្បន្ន។

 

ទោះ​បី​ជា​យ៉ាង​ណា តារា​ចម្រៀង​វ័យ​ក្មេង​រូប​នេះ​បញ្ជាក់​ថា រូប​គេ​មាន​មោទនភាព នៅ​ពេល​បាន​ដឹង​ថា បទ​ចម្រៀង​របស់​ខ្លួន​ត្រូវ​បាន​ជន​បរទេស​យក​កែ​សម្រួល​ជា​ភាសា​របស់​គេ​ដូច្នេះ។ បញ្ញា អះអាង​ថា៖"នេះ​ជា​ក្ដី​ស្រមៃ​របស់​ខ្ញុំ​យូរ​ហើយ គឺ​ចង់​ឱ្យ​ជនជាតិ​ដទៃ​ស្ដាប់​បទ​ខ្មែរ ច្រៀង​បទ​ខ្មែរ និង​ស្គាល់​ពី​បទ​ចម្រៀង​ខ្មែរ"។

 

ក្នុង​នាម​ម្ចាស់​បទ យុវជន​ដដែល​បន្ថែម​ទៀត​ថា កន្លង​មក​មិន​ងាយ​មាន​បរទេស​ណា​មក​ចម្លង​បទ​ខ្មែរ​ឡើយ។ ការ​សុំ​សិទ្ធិ​​យក​បទ "Forever Alone” ទៅ​បក​ប្រែ​ដូច្នេះ គឺ​មាន​ន័យ​ថា ជនជាតិ​នោះ​ឱ្យ​តម្លៃ​លើ​ស្នាដៃ​កូន​ខ្មែរ​យើង ដែល​ដូច​គ្នា​ទៅ​អ្វី​ដែល​ជន​ជាតិ​ថៃ ឬ​ប្រទេស​ដទៃ​ទៀត​មាន​មោទនភាព នៅ​ពេល​ផលិតកម្ម ឬ​តារា​ចម្រៀង​ខ្មែរ សុំ​សិទ្ធិ​​​យក​បទ​របស់​ពួក​គេ​ទៅ​ច្រៀង​បន្ត​ដូច្នេះ​ដែរ។

 

ជាមួយ​គ្នា​នោះ តារា​ចម្រៀង​វ័យ ២៣ ឆ្នាំ​ខាង​លើ​បញ្ជាក់​ថា រូប​គេ​នឹង​ច្រៀង​បទ​នេះ ជា​ភាសា​ចិន​វិញ​ម្ដង តប​តាម​ការ​ស្នើ​សុំ​ពី​អ្នក​បកប្រែ និង​សរសេរ​ជា​ភាសា​ចិន។ ម៉ា ច័ន្ទបញ្ញា អះអាង​ថា រូប​គេ​ត្រូវ​ចំណាយ​ពេល​រៀន​សូត្រ​ពី​របៀប​បញ្ចេញ​សំឡេង​ឱ្យ​បាន​ត្រឹមត្រូវ​ជា​មុន​សិន មុន​ចាប់​ផ្ដើម​ថត។ ប្រភព​ដដែល​​ឱ្យ​ដឹង​ចុងក្រោយ​ថា ប្រសិន​បើ​អាច​ រូប​គេ​នឹង​បក​ប្រែ​បទ "Forever Alone" ជា​ភាសា​ថៃ កូរ៉េ ឬ​ជប៉ុន​បន្ថែម​ទៀត៕

 

អាន​អត្ថបទ៖  ក្រៅ​ពី សាសា មាន​តារា​ស្រី​ផ្សេង​ទៀត បាន​រង​អំពើ​ហិង្សា​ពី​បុរសដែរ

អាន​អត្ថបទ៖  តារា​ស្រី ៣ រូប ជួប​រឿង​ស្មាន​មិន​ដល់​ក្នុង​ខែ​កក្កដា​នេះ

 

 

អត្ថបទ៖ សំ ជំនាញ