បន្លំ​ជា​​ខ្មោច​ដើម្បី​បន្លាច​អ្នក​បើក​ឡាន ​​លទ្ធផល​ផ្ទុយ​ការ​រំពឹង​ទុក

  • 2015-08-01 16:23:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ម្នាក់​ក្នុង​ចំណោម​២នាក់​ដែល​បន្លំ​ខ្លួន​ធ្វើ​ជា​ខ្មោច​ដើម្បី​បន្លាច​អ្នក​ដំណើរ​តាម​ផ្លូវ បាន​រង​របួស​យ៉ាង​ដំណំ​ដោយ​សារ​រថយន្ត​បុក។ វីដេអូ​ដ៏​រន្ធត់​ដែល​ត្រូវ​បាន​គេ​បង្ហោះ​លើ YouTube នេះ បាន​បង្ហាញ​ថា​បុរស​ពីរ​នាក់​បាន​​ស្លៀក​ពាក់​ស​ឲ្យ​ដូច​ខ្មោច​ ម្នាក់រត់​មក​ពាំង​ពី​មុខ​ឡាន ឯ​ម្នាក់​ទៀត​ស្ទាក់​នៅ​ពី​ក្រោយ។

 

 

ចៃដន្យ​អាក្រក់ អ្នក​បើក​ឡាន មិន​បាន​គេច​ខ្មោច​នោះ​ទេ ពោល​គឺ​បាន​បើក​បុក​តែ​ម្ដង ដែល​ធ្វើ​ឲ្យ​បុរស​បន្លំ​ជា​ខ្មោច​ម្នាក់ បាន​រង​របួស។ ការ​បុក​នេះ គឺ​ដោយ​សារ​អ្នក​បើកបរ​មាន​ភាព​ភ័យ​ខ្លាច​នឹង​ការ​បន្លាច​នោះ ដូច្នេះ​ក៏​សម្រេច​ជាន់​​ហ្គែរ​​បុក​ខ្មោច​ទី​១​ដែល​ឈរ​ពីមុខ​ឡាន​នោះ​តែ​ម្ដង។

 

ចង់​ដឹង​ច្បាស់​ សូម​មើល​វីដេអូ​ខាង​ក្រោម៖

 

 

ចុច​អាន៖ បន្លាច​ចំ​មនុស្ស​ពូកែ​សម្ដែង ទម្រាំ​ដឹង​ភ័យ​មិន​ស្ទើរ

ចុច​អាន៖ សណ្ឋាគារទាំង១០ មាន​ខ្មោច​លង​បន្លាច​ខ្លំាង​បំផុត ក្នុង​ឆ្នាំ​២០១៤

 

ប្រភព៖ dailymail