“Mission Impossible” របស់ Tom Cruise គ្រង​តំណែង​កំពូល​លើ Box Office

  • 2015-08-03 19:13:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត "Mission: Impossible – Rogue Nation” បាន​ក្លាយ​ជា​ភាពយន្ត​លេខ​មួយ​លើ​តារាង Box Office អាមេរិក​សប្ដាហ៍​នេះ ក្រោយ​រក​ចំណូល​បាន ៥៦លាន​ដុល្លារ ក្នុង​រយៈ​ពេល​៣​ថ្ងៃ​ដំបូង នៅ​ប្រទេស​កាណាដា និង​អាមេរិក​ខាង​ជើង។

 

 

"Mission: Impossible – Rogue Nation” គឺ​ជា​ប្រភេទ​ខ្សែ​ភាពយន្ត​បាញ់​ប្រហារ ដែល​សម្ដែង​ដោយ​តារា​ល្បី Tom Cruise និង​ដឹកនាំ​ដោយ​លោក Christopher McQuarrie ដែល​ភាពយន្ត​នេះ​បាន​ចេញ​៤វគ្គ​រួច​មក​ហើយ តាំង​ពី​ឆ្នាំ​១៩៩៦​មក។ ចំណាយ​ដើម​ទុន​អស់ ១៥០លាន​ដុល្លារ "Mission Impossible" វគ្គ​ទី​៥​ ​អាច​រក​ចំណូល​បាន ១២១លាន​ដុល្លារ​ហើយ នៅ​សប្ដាហ៍​ទី​មួយ​នេះ​បើ​គិត​ទាំង​ចំណូល​ពី​ប្រទេស​ផ្សេង​ៗ​ជុំវិញ​ពិភពលោក។​

 

ចំណាត់ថ្នាក់​លេខ​ពីរ​សប្ដាហ៍​នេះ គឺ​ភាពយន្ត​បែប​កំប្លែង "Vacation” ដែល​ទើប​ចាក់​បញ្ចាំង​ក្នុង​សប្ដាហ៍​ទី​មួយ​ដូច​គ្នា។ ៥ថ្ងៃ​ដំបូង ភាពយន្ត​ដែល​សម្ដែង​ដោយ​តារា​ល្បី Chris Hemsworth អាច​រក​ចំណូល​បាន ២១លាន​ដុល្លារ (១៤,៨លាន​ដុល្លារ​សម្រាប់​ថ្ងៃ​សុក្រ សៅរ៍ និង​អាទិត្យ) ដែល​ជា​ចំណូល​ដ៏​តិចតួច ​ខុស​ពី​ការ​រំពឹង​ទុក​របស់​ផលិតកម្ម Warner Bros.។​

 

ចំណាត់ថ្នាក់​លេខ​៣​គឺ​ខ្សែ​ភាពយន្ត​បុរស​ស្រមោច "Ant-Man” ដែល​បាន​ជាប់​លេខ​មួយ​​ផ្ទួន​គ្នា​កាល​ពី​ពីរ​សប្ដាហ៍​មុន។ នៅ​សប្ដាហ៍​ទី​៣​នេះ​ខ្សែ​ភាពយន្ត​ថ្មី​របស់​ Marvel Studios អាច​រក​ចំណូល​បាន ១២,៦លាន​ដុល្លារ​នៅ​អាមេរិក។ តែ​បើ​គិត​ពី​ចំណូល​សរុប​ទូទាំង​ពិភពលោក​វិញ "Ant Man” អាច​រក​បាន ២៩១លាន​ដុល្លារ​ហើយ​មក​ដល់​ពេល​នេះ។

 

ខាង​ក្រោម​នេះ​គឺ​ជា​ចំណាត់​ថ្នាក់​កំពូល​ទាំង ១០​លើ​តារាង​ចំណូល​ភាពយន្ត Box Office នៅ​អាមេរិក​សប្ដាហ៍​នេះ៖

 

. ចំណងជើង​ភាពយន្ត ផលិតកម្ម ចំណូល​ចុង​សប្ដាហ៍ ចំណូល​សរុប សប្ដាហ៍​ទី
Mission:Impossible 5 Par. ៥៦​លាន​ដុល្លារ ៥៦​លាន​ដុល្លារ
Vacation WB (NL) ១៤,៨​លាន​ដុល្លារ ២១,១​លាន​ដុល្លារ
Ant-Man BV ១២,៦​លាន​ដុល្លារ ១៣២​លាន​ដុល្លារ
Minions Uni. ១២,២​លាន​ដុល្លារ ២៨៧​លាន​ដុល្លារ
Pixels Sony ១០,៤​លាន​ដុល្លារ ៤៥,៦​លាន​ដុល្លារ
Trainwreck Uni. ,៧​លាន​ដុល្លារ ៧៩,៧​លាន​ដុល្លារ
Southpaw Wein. ,៥​លាន​ដុល្លារ ៣១,៥​លាន​ដុល្លារ
Paper Towns Fox ,៦​លាន​ដុល្លារ ២៣,៨ន​លាន​ដុល្លារ
Inside Out BV ,៥​លាន​ដុល្លារ ៣២៩​លាន​ដុល្លារ
១០ Jurassic World Uni. ,៨​លាន​ដុល្លារ ៦៣១​លាន​ដុល្លារ
 

ទស្សនា​ឈុត​ខ្លី​ៗ​ពី​ខ្សែ​ភាពយន្ត​ជាប់​ចំណាត់ថ្នាក់​លេខ ១-៥៖

១. Mission: Impossible Rogue Nation

២.​ Vacation

៣. Ant-Man

៤. Minions

៥. Pixels

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖screenrant