ស្រីៗ​ពូកែ​ឌឺ​ប្រយ័ត្ន​បាក់​អំនួត​ដូច​ក្នុង​រឿង ​«អន្លង់​ស្នេហ៍​ក្រមុំ​មុខ​ឌឺ»

  • 2015-08-03 22:15:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យ​ចាស់​មួយ​ឃ្លា​បាន​និយាយ​ថា "​ស្អប់​ជំពប់​លើ" "បើ​ស្អប់​ណាស់​រឹតតែ​ជួប​ណាស់" ពិសេស​មនុស្ស​ប្រុស​និង​មនុស្ស​ស្រី ​បើ​ស្អប់​គ្នា​ ហើយ​ចូលចិត្ត​ឌឺដង​គ្នា​ទៅ​វិញ​ទៅ​មក​មិន​ស្វាង ជួប​គ្នា​ពេល​ណា​មាន​តែ​រឿង​ឈ្លោះ​គ្នា​ពេល​នោះ បែប​នេះ​ប្រហែល​ជា​ថ្ងៃ​ណា​មួយ​បាក់​ចិត្ត​លង់​ស្រលាញ់​គ្នា​បាត់​មុខ​មិន​បាន​ផង​ក៏​ថា​បាន។

 

«អន្លង់​ស្នេហ៍​ក្រមុំ​មុខ​ឌឺ» ​សាច់រឿង​ស្នេហា​របស់​កញ្ញា​អ្នក​បង្ហាញ​ម៉ូដ​ដ៏​ស្រស់​ស្អាត ​និង​កំលោះ​កូន​អ្នក​មាន​ពូកែ​សម្ដី​ម្នាក់។ ពួក​គេ​បាន​​ស្គាល់​គ្នា​ដំបូង​នៅ​ពេល​ដែល​ខាង​ស្រី​មិន​ប្រយ័ត្ន​ជ្រុល​បើក​ឡាន​ទៅ​បុក​ម៉ូតូ​ខាង​ប្រុស​ចំ​ពី​ក្រោយ​ដួល​ច្រងាប់ច្រងិល។ ស្រី​ស្អាត​ដឹង​ខ្លួន​ខុស​ក៏​ស្ទុះ​ចុះ​ពី​ឡាន​ទៅ​និយាយ​សុំ​ទោស​យ៉ាង​ប្រញាប់ តែ​ខាង​ប្រុស​វិញ​បែរ​ជា​និយាយ​ជះ​កំហឹង​មក​វិញ​ខ្លាំង​ៗ​ហាក់​ស្ដាប់​គ្នា​មិន​បាន។

 

 

ចាប់​ពី​ថ្ងៃ​តឹង​សរសៃ​ក​ដាក់​គ្នា​ម្ដង​រួច​មក ប្រុស​ស្រី​មួយ​គូ​នេះ​ទៅ​ណា​មក​ណា​ក៏​ជួប​មុខ​គ្នា​ដែរ ដូច​គេ​ថា​ផែនដី​នេះ​ចង្អៀត​ណាស់ មនុស្ស​មិន​ចង់​ជួប​បែរ​ជា​ដើរ​ទៅ​ណា​ក៏​ជួប។ តើ​រាល់​ពេល​ពួក​គេ​ទាំង​ពីរ​ជួប​គ្នា​ម្ដងៗ​មាន​រឿង​អី​ឌឺដង​គ្នា​ខ្លះ ហើយ​គេ​ប្រែ​​ពី​ស្អប់​ត្រឡប់​ជា​ស្រលាញ់​ដោយ​របៀប​ណា?

 

កុំ​ភ្លេច​រង់ចាំ​តាមដាន​រឿង​នេះ​ទាំង​អស់​គ្នា​ ដែល​ជា​ស្នាដៃ​របស់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នឹង​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ៕

 

ចុច​ត្រង់​នេះ​ដើម្បី​អាន​ប្រលោមលោក​ជា​ច្រើន​ទៀត...

 

អត្ថបទ៖ វីរៈ