និស្សិត​កម្ពុជា​នឹង​ទទួល​ចំណេះ​ដឹង​ឌីហ្សាញ​លំដាប់​ពិភពលោក​ឆាប់​ៗ​នេះ

  • 2015-08-05 17:33:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​ ក្រុម​ហ៊ុន​ Dassault Systèmes ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​3D (3DEXPERIENCE) ផ្ដល់​ដំណោះ​ស្រាយ​ផ្នែក​ប្រព័ន្ធ​ Software 3D ឌីហ្សាញ     សំណង់​គំរូ​ឌីជីថល 3D (3D Digital Mock Up) និង​ការ​គ្រប់គ្រង​វដ្ដ​នៃ​ផលិតផល(PLM) នឹង​ផ្តល់​ចំណេះ​ដឹង​ទាំង​នេះ​ដល់​និស្សិត​នៃ​សាលា​តិចណូ​ដំបូង​គេ​នៅ​កម្ពុជា។

 

 

លោក Samson Khaou នាយក​គ្រប់គ្រង​ក្រុមហ៊ុន Dassault Systemes បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​លោក​នឹង​ផ្លាស់​ប្តូរ​អនាគត​នៃ​ប្រព័ន្ធ​អប់រំ​តាម​បែប STEM និង​ការ​អភិវឌ្ឍ​ជំនាញ​សម្រាប់​សិស្ស​និស្សិត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​បង្កើត​ឧបករណ៍​ថ្មី​ៗ​តាម​គំនិត​ដែល​ពួក​គេ​នឹក​ឃើញ។ លោក​បន្ត​ថា ក្រុម​ហ៊ុន​ Dassault Systemes ​​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ផ្ដួចផ្ដើម​ប្រព័ន្ធ​អប់រំ​តាម​​បែប​​ STEM ដែល​អាច​បណ្ដុះ​បណ្តាល​ជំនាញ និង​គំនិត​ច្នៃ​ប្រឌិត​របស់​​អ្នក​ឌីហ្សាញ​ និង​វិស្វករ​ជំនាន់​ក្រោយ​ក្នុង​ប្រទេស​កម្ពុជា។

 

សម្រាប់​ការ​បង្រៀន​គឺ​តាម​វីដេអូ និង​សេចក្ដី​ណែ​នាំ​ក្នុង​ឯកសារ PDF ឯកសារ​គម្រោង វីដេអូ​ពន្យល់​ណែនាំ​ ការ​បង្រៀន​អំពី​ប្រព័ន្ធ​ SOLIDWORKS STEM តាម​ប្លុក និង​ធនធាន​កម្មវិធី​សិក្សា​ជំនួយ​ដទៃ​ទៀតដែល​​​​នឹង​ជួយ​បង្កើន​ប្រសិទ្ធ​ភាព​អប់​រំ​ដល់​សាស្ត្រាចារ្យ​​​ក្នុង​ការ​បង្រៀន​សិស្ស។ លើស​ពី​នេះ​ទៀត សិស្ស​និស្សិត​នឹង​មាន​ឱកាស​ប្រើ​ប្រាស់​​កម្ម​វិធី​ 3D,​ CAD ​ ការ​ធ្វើ​ពិសោធន៍​​ ការ​គ្រប់គ្រង​ទិន្នន័យ​ផលិតផល និង​ការ​ចុះ​​អនុវត្ត​ផ្ទាល់​ក្នុង​ការ​​ប្រើ​​ប្រាស់​ឧបករណ៍​បច្ចេកទេស ​ ការ​ឌីហ្សាញ​​ប្រព័ន្ធ​​អគ្គិសនី និង​ការ​រចនា​ម៉ូដ​ផលិតផល។

 

នាយក​គ្រប់​គ្រង​រូប​នេះ​បញ្ជាក់​ថា ឥឡូវ​មាន​តែ​សាលា​តិចណូ​ដែល​ជា​ដៃគូ​សហការ​ដំបូង​គេ​ក្នុង​ការ​បណ្តុះ​បណ្តាលលើ​ជំនាញ​នេះ​ ហើយ​ការ​សិក្សា​នឹង​ចាប់​ផ្តើម​ក្នុង​ខែ តុលា​ខាង​មុខ​នេះ​។

 

 

សម្រាប់​ព័ត៌មាន​បន្ថែមសូមចូល​ទៅកាន់​គេហទំព័រ www.3ds.com ។

 

ចុច​អាន៖ Ford Ranger 2016 ល្បី​ថា​សមត្ថភាព​ខ្លាំង​មក​ដល់​ខ្មែរ​ហើយ

 

អត្ថបទ៖ ដារ៉ាឆានី