Windows 10​ ធ្វើ​បាប​បុរស​ម្នាក់​ ដោយ​បង្ហាញ​រូប​ភាព​សិច​ជា​ Slideshow​ ក្រោយ​ដំឡើង​រួច​

  • 2015-08-05 20:18:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារ​តែ​ Windows 10​ មាន​មុខងារ​ថ្មីៗ​​ពិសេស​ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​នាំ​គ្នា​ដំឡើង​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​នេះ​យ៉ាង​ព្រោង​ព្រាត។ ដោយ​ឡែក​សម្រាប់​បុរស​ម្នាក់​នេះ​វិញ​ក៏​បាន​ដំឡើង​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​នេះ​ដែរ​ ប៉ុន្តែ​បែរ​ជា​ជួប​រឿង​ដ៏​គួរ​ឲ្យ​អស់​សំណើច​មួយ​វិញ។

 

​សារព័ត៌មាន​អង់គ្លេស​ Daily Mail ​​បាន​ចុះ​ផ្សាយ​ថា​ បុរស​ម្នាក់​ដែល​មាន​គណនី​ Reddit​ ឈ្មោះ​ FalloutBoS​ បាន​រៀប​រាប់​ពី​ហេតុការណ៍​គួរ​អស់​សំណើច​មួយ ​ដែល​ខ្លួន​ជួប​ប្រទះ​ជា​មួយ​ Windows 10។ ដំបូង​ឡើយ​គាត់​បាន​ចាប់​ផ្ដើម​ដំឡើង​ Windows 10​ ដូច​​គេ​ឯង​ដែរ​ ដោយ​ទុក​​​កុំព្យូទ័រ​ចោល​ពេញ​មួយ​យប់​ដើម្បី​ឲ្យ​វា​ដំណើរ​ការ។ ស្រាប់​តែ​ព្រលឹម​ឡើង ​ប្រពន្ធ​របស់​គាត់​​​បាន​ឃើញ​នូវ​រូប​ភាព​​សិច​ដែល​បុរស​ជា​ប្ដី​បាន​លាក់​ទុក​ក្នុង​កុំព្យូទ័រ​ បង្ហាញ​ជា​លក្ខណៈ​ Slideshow​ ដែល​ធ្វើ​ឲ្យ​​អ្នក​ស្រី​មាន​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង។ បុរស​ជា​ប្ដី​បាន​និយាយ​ថា​ មិន​ដឹង​មក​ពី​ហេតុ​អ្វី​រូប​ភាព​​សិច​ដែល​គាត់​បាន​រក្សា​ទុក​ក្នុង​ Folder My Pictures​ បែរ​ជា​បង្ហាញ​ជា​ Slideshow​ គ្មាន​សល់​មួយ​រូប​ណា។

 

 

ជា​ការ​ពិត​​ រាល់​រូប​ភាព​ដែល​រក្សា​ទុក​នៅ​ក្នុង​ Folder My Pictures នឹង​បង្ហាញ​ជា​លក្ខណៈ​​ Slideshow ដោយ​ស្វ័យប្រវត្ត​នៅ​ពេល​ដែល​កុំព្យូទ័រ​ទុក​ចោល​សម្រាប់​ Windows 10។

 

 

FalloutBoS​ បាន​ចែក​រំលែក​នូវ​រឿង​នេះ​ ដើម្បី​ឲ្យ​​អ្នក​ដែល​មាន​បំណង​ចង់​ដំឡើង​ Windows 10​ មាន​ការ​ប្រុង​ប្រយ័ត្ន។ ប្រសិន​បើ​មាន​រូប​ភាព​សិច​កុំ​រក្សា​ទុក​ក្នុង​​ Folder My Pictures​ ប្រយ័ត្ន​ជួប​រឿង​អាម៉ាស់​​ដូច​គាត់៕

 

-ចុច​អាន៖ ឥណ្ឌា​បិទ​​វិបសាយ​បង្ហោះ​​រឿង​សិច​ជាង​​៨០០​វិប​សាយ

  ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង​ ប្រភព៖ dailymail