ACT៖ U-18 ភ្នំពេញ​ក្រោន​ចាញ់ជើងខ្លាំងជប៉ុន​ U-18 Kashima Antlers ​៥-០

  • 2015-08-05 22:26:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​យុវជន​​​ ​U-18 ភ្នំពេញ​ក្រោន​បាន​​ចាញ់​​​ក្រុម​យុវជន​​ជើង​ខ្លាំង​របស់​ជប៉ុន U-18 Kashima Antlers ​ដោយ​លទ្ធផល​ ​៥-០ ​មុន​នេះ​បន្តិច​នៅ​កីឡដ្ឋាន​ Kashima Soccer Stadium ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​​យុវជន​អាស៊ី Asia Champion Trophy ​U-18 2015 ( ACT)។ ​​

 

កីឡាករ​ U-18 ភ្នំពេញ​ក្រោន​​ថត​រូប​​ជុំ​គ្នា​មុន​ចេញ​ដំណើរ​ទៅ​ជប៉ុន​

 

​ការ​ប្រកួត​តង់​ទី​មួយ​ក្រុម​ខ្លាំង​ប្រចាំ​ប្រទេស​ជប៉ុន​បាន​ទម្លាយ​សំណាញ់​​ទី​របស់​ភ្នំពេញ​ក្រោន​៣​គ្រាប់​ និង​បន្ថែម​២​គ្រាប់​ទៀត​នៅ​តង់​ទី​ពីរ។ ៥​ គ្រាប់​របស់ ​U-18 Kashima Antlers ​រក​បាន​ដោយ​កីឡាករ Nishimoto, Kakita, Ishizu, Shikama និង​Yoshioka ។ ចំពោះ​ក្រុម​ភ្នំពេញ​ក្រោន​វិញ​មិន​អាច​តដៃជា​មួយ​ក្រុម​ម្ចាស់​ផ្ទះ​បាន​ឡើយ។ Kashima Antlers ជា​ក្រុម​យុវជន​ជោគជ័យបំផុតរបស់ជប៉ុន ដែល​ធ្លាប់​មាន​ប្រវត្តិ​ជួប​​ក្រុម​យុវជន​ខ្លាំង​ៗ​ មួយ​ចំនួន​នៅអឺរ៉ុបជាច្រើន នា​ពេល​កន្លង​មក។ ក្រុម​នេះ​នឹង​ធ្វើ​ដំណើរ​មក​ជួប​ភ្នំពេញ​ក្រោន​​វិញ​នៅ​កីឡដ្ឋាន​ RSN នា​ថ្ងៃ​ទី​១៤ ខែ​តុលា​ខាង​មុខ​សម្រាប់​ការ​ប្រកួត​ជើង​ទី​ពីរ​នៅ​ក្នុង​ដី​របស់​ភ្នំពេញ​ក្រោន។

 

​ភ្នំពេញ​​ក្រោន​ស្ថិត​នៅ​ពូល​ B ជា​មួយ Kashima Antlers (ជប៉ុន), PVF របស់​វៀតណាម ​និង​ Frenz United B របស់​ម៉ាឡេស៊ី។ ការ​ប្រកួត​គឺ​ធ្វើ​ឡើង​លក្ខណៈ​វិល​ជុំ​ ក្នុង​ដី និង​ក្រៅ​ដី។ ប្រកួត​បន្ទាប់​របស់​ភ្នំពេញ​ក្រោន​ប៉ះ Frenz United B នៅ​កីឡដ្ឋាន​ RSN នា​ថ្ងៃ​សុក្រ ទី១៤ សីហា សប្ដាហ៍​ក្រោយ៕

 

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​