ប្រជាជន​អាមេរិក​កំពុង​ផ្អើល​ក្រោយ​ស្ត្រី​ម្នាក់​ថត​បាន​មនុស្ស​បង្កួយ

  • 2015-08-05 22:51:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារព័ត៌មាន​ជា​ច្រើន​របស់​សហរដ្ឋអាមេរិក កំពុង​ចុះ​ផ្សាយ​រូប​មួយ​សន្លឹក​បង្ហាញ​ពី​មនុស្ស​បង្កួយ ដែល​ថត​បាន​ដោយ​​ស្ត្រី​ម្នាក់​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​រដ្ឋ South Carolina។

 

រូបភាព​ដែល​ថត​បាន​កាល​ពី​ថ្ងៃ​អាទិត្យ

 

ស្ត្រី​ដែល​ជា​ម្ចាស់​រូប​ថត​បាន​និយាយ​ថា នាង​បាន​ឃើញ​សត្វ​ចម្លែក​នៅ​ជិត​ព្រះ​វិហារ​មួយ​ក្នុង​ក្រុង Sumter រដ្ឋ South Carolina កាល​ពី​ថ្ងៃ​អាទិត្យ ហើយ​ថែម​ទាំង​បាន​ថត​រូប​ទុក​ទៀត​ផង។ “​ខ្ញុំ​សូម​ស្បថ... ខ្ញុំ​អត់​បាន​បង្កើត​​រូប​នេះ​ឡើង​ទេ"។ ស្ត្រី​ដែល​ជា​អ្នក​រួប​​សត្វ​ចម្លែក សរសេរ​ទៅ​កាន់​សារព័ត៌មាន ABC News 4 របស់​សហរដ្ឋអាមេរិក។

 

សត្វ​ចម្លែក​រូប​រាង​ដូច​មនុស្ស​បង្កួយ​នេះ ត្រូវ​បាន​ប្រទះ​ឃើញ​ជា​ច្រើន​នៅ​រដ្ឋ South Carolina ​កាល​ពី​ឆ្នាំ​១៩៨៨។ បន្ថែម​ពី​លើ​រូបភាព​នេះ បុរស​ម្នាក់​ដែល​មិន​បង្ហាញ​អត្តសញ្ញាណ ថែម​ទាំង​ផ្ញើ​វីដេអូ​ទៅ​ឲ្យ​សារព័ត៌មាន​ផង​ដែរ ក្រោយ​ឃើញ​ការ​ចុះ​ផ្សាយ​ពីរ​រឿង​មនុស្ស​បង្កួយ។

 

“​ខ្ញុំ​ឃើញ​ព័ត៌មាន​មនុស្ស​បង្កួយ​របស់​អ្នក ហើយ​វា​បាន​ជំរុញ​ឲ្យ​​ខ្ញុំ​ផ្ញើ​វីដេអូ​ដែល​ថត​បាន​តាំង​ពី​ខែ​ឧសភា​ឲ្យ​អ្នក"។ បុរស​មិន​បង្ហាញ​អត្តសញ្ញាណ​សរសេរ​ទៅ​កាន់​សារព័ត៌មាន។ លោក​បាន​បន្ត​ទៀត​ថា "បើ​ទោះ​បី​ប្រពន្ធ​ខ្ញុំ​ជឿ​ថា​ជា​រឿង​ពិត ក៏​នាង​និយាយ​ថា​នាង​អាច​ខ្មាស​គេ ព្រោះ​គ្រប់​គ្នា​នឹង​គិត​ថា​ខ្ញុំ​ឆ្កួត... អ៊ីចឹង​ហើយ​បាន​ខ្ញុំ​រក្សា​ទុក​រហូត​មក"។

 

ទស្សនាវីដេអូ​ដែល​ថត​បាន​តាំង​ពី​ខែ​ឧសភា៖

 

 

យ៉ាង​ណា​ក្ដី បើ​តាម​សារព័ត៌មាន CNN បាន​ឲ្យ​ដឹង​ថា មនុស្ស​ជា​ច្រើន​មិន​ជឿ​ជាក់​ថា​មនុស្ស​បង្កួយ​ក្នុង​រូប​ភាព​ជា​ការ​ពិត​ឡើយ។ ពួក​គេ​គិត​ថា​មាន​មនុស្ស​បន្លំ​ខ្លួន​ជា​សត្វ​ចម្លែក​​នេះ ដើម្បី​បន្លាច​ប្រជាជន​ចេញ​ពី​តំបន់ រួច​ជីក​យក​កំណប់​មាន​តម្លៃ​អ្វី​មួយ៕

 

ចុចអាន៖ អណ្ដើក​ចម្លែក​ដូច​សត្វ​យុគសម័យ​ដាយណូស័រ​បង្ហាញ​ខ្លួន​នៅ​ប្រទេស​រុស្ស៊ី

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ nydailynews​​