ស្មាន​ត្រូវ​អត់ សំបុត្រ​ចូល​មើល​ការ​ប្រកួត​ណា​​​មាន​តម្លៃ​ថ្លៃ​ជាង​គេ?

  • 2015-08-11 13:00:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​បាល់ទាត់​មាន​ការ​ពេញ​និយម​ខ្លាំង​ណាស់​នា​ពេល​បច្ចុប្បន្ន​នេះ ដោយ​មាន​អ្នក​គាំទ្រ​ខ្លះ​ហ៊ាន​ជិះ​យន្តហោះ​ពី​តំបន់​ផ្សេង​ៗ​ទៅ​ចូល​រួម​ទស្សនា​ក៏​​មាន​ដែរ។ ទន្ទឹម​នឹង​ការ​ពេញ​និយម​នេះ តើ​ប្រិយមិត្ត​បាន​ដឹង​ពី​តម្លៃ​សំបុត្រ​ពេល​ប្រកួត​ម្ដង​ៗ​ហើយ​ឬ​នៅ?

 

ខាង​ក្រោម​នេះ​វិបសាយ footballstopten ​បាន​ដក​ស្រង់​សំបុត្រ​ចូល​ទស្សនា​ថ្លៃ​ទាំង​១០​កាល​ពី​រដូវ​កាល​មុន​ឱ្យ​ប្រិយមិត្ត​បាន​ដឹង​ទាំង​អស់​គ្នា៖

 

១០. ​សំបុត្រ​មើល​ការ​ប្រកួត El Clasico ​រវាង​ក្រុម Real Madrid ​និង Barcelona ​មាន​តម្លៃ​ប្រហែល​ជា​៣០០​ដុល្លារ​អាមេរិក។

 

 

 

៩. សំបុត្រ​ចូល​មើល​វគ្គ​ផ្ដាច់​ព្រ័ត្រ UEFA Champions League ​មាន​តម្លៃ​​ប្រហែល​ជា​​​​​៣០០​ដុល្លារ

 

 

 

៨. សំបុត្រ​ចូល​មើល World Cup ​វគ្គ​ផ្ដាច់​ព្រ័ត្រ​មាន​តម្លៃ​ប្រហែល​ជា​​​១​ពាន់​ដុល្លារ

 

 

 

៧. សំបុត្រ​ចូល​មើល​ការ​ប្រកួត​របស់ Machester United ​បើ​ទិញ​ជា​កញ្ចប់​មាន​តម្លៃ​ ១៥៦០​ដុល្លារ (មើល​បាន​មួយ​រដូវ​កាល)

 

 

 

៦. សំបុត្រ​ចូល​មើល​ការ​ប្រកួត​របស់ Fulham FC ​បើ​ទិញ​ជា​កញ្ចប់​មាន​តម្លៃ​ ១ ៦៤០​ដុល្លារ (មើល​បាន​មួយ​រដូវ​កាល)

 

 

 

៥. ​សំបុត្រ​ចូល​មើល​ការ​ប្រកួត Tottenham Hotspur ​បើ​ទិញ​ជា​កញ្ចប់​មាន​តម្លៃ ៣ ១០០​ដុល្លារ (មើល​បាន​ពេញ​មួយ​រដូវ​កាល)

 

 

 

៤. សំបុត្រ​ចូល​មើល​ការ​ប្រកួត Real Madrid ​បើ​ទិញ​ជា​កញ្ចប់​មាន​តម្លៃ​៣ ៥០០​ដុល្លារ​អាមេរិក (មើល​បាន​ពេញ​មួយ​រដូវ​កាល)

 

 

 

៣. សំបុត្រ​ចូល​មើល​ការ​ប្រកួត Chelsea ​បើ​ទិញ​ជា​បញ្ចប់​មាន​តម្លៃ​ ៣ ៧០០​ដុល្លារ (មើល​បាន​មួួយ​​រដូវ​កាល)

 

 

 

២. សំបុត្រ​ចូល​មើល​ការ​ប្រកួត Arsenal ​បើ​ទិញ​ជា​កញ្ចប់​មាន​តម្លៃ ៣ ៩០០​ដុល្លារ​ (មើល​បាន​មួយ​រដូវ​កាល)

 

 

 

១. សំបុត្រ​ចូល​មើល​ការ​ប្រកួត Peterborough United ​បើ​ទិញ​ជា​កញ្ចប់​មាន​តម្លៃ ៣០ ០០០​ដុល្លារ (មើល​បាន​មួយ​រដូវ​កាល)

 

 

 

ចំពោះ​សំបុត្រ​ចូល​មើល​ការ​ប្រកួត​ថ្លៃ​ជាង​គេ​គឺ​ក្រុម Peterborough United។ ​ហេតុ​ដែល​សំបុត្រ​ក្រុម​នេះ​ថ្លៃ​ជាង​គេ​គឺ​ដោយសារ​តែ​កន្លែង​អង្គុយ​របស់​អ្នក​គាំទ្រ​មាន​ផាសុកភាព និង​បាន​សំណេះសំណាល​ជាមួយ​កីឡាករ​បាន​ទៀត​ផង។

 

យ៉ាង​ណា​មិញ​នេះ​គ្រាន់​តែ​ជា​ការ​ចាត់​ថ្នាក់​របស់ footballstopten ​កាល​ពី​រដូវ​កាល​មុន​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​រដូវ​កាល​ថ្មី​នេះ​វិញ មិន​ទាន់​បាន​ដឹង​ពី​តម្លៃ​នៅ​ឡើយ​ទេ។ តាម​ការ​ប៉ាន់ប្រមាណ វា​ប្រហែល​ជា​មិន​ខុស​គ្នា​អី​ពី​រដូវ​កាល​មុន​ឡើយ៕

 

 ចុចអាន៖កីឡដ្ឋាន​ទាំង​២០​នៃ​ក្រុម​ក្នុង​ Premier League រដូវ​កាល​នេះ

 

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ footballstopten