ម្លេច កន្លែង​កំសាន្ត​ដែល​អ្នក​ទេសចរ​មិនសូវ​ស្គាល់

  • 2015-08-21 12:00:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

 

ដោយ​បត់​តាម​ស្លាក ”សកល​វិទ្យាល័យ ភូមិន្ទ​តាកែវ-កំពត” ដែល​បន្សល់​ពី​សម័យ​សង្គមរាស្រ្ត​និយមមាន​ចំងាយ​ប្រមាណជា ៦គីឡួម៉ែត្រ ពី​ថ្នល់​ជាតិលេខ ៣ តាម​ផ្លូវ​លំ​ក្រាល​ដោយថ្ម​រដិបរដុប​បន្តិច យើង​នឹង​ទៅ​ដល់​រមណីយដ្ឋាន​មួយ ដែល​មិន​សូវ​ជា​មាន​អ្នក​ដំណើរ​ពី​ចម្ងាយ​ស្គាល់​ច្រើន​ទេ នោះគឺ ម្លេច។

 

 

 

 

ម្លេច គឺជា អូរធម្មជាតិ​ច្រើន​ប្រសព្វគ្នា ក្រោយ​មក​ក្លាយ​ជាបឹង​ដ៏​ធំមួយ ដែល​មាន​ទឹក​យ៉ាង​ច្រើន។ សព្វថ្ងៃ​វា​ត្រូវ​បាន​គេ​រៀបចំ​ឲ្យ​ទៅ​ជា​តំបន់​កំសាន្ត ដែល​មាន​ខ្ចុស​សម្រាប់​ភ្ញៀវ​សម្រាក​លំហែរ ភេសជ្ជៈ អាហារ  មាន​មនុស្ស​រាប់ពាន់​មកលេង​ណែនណាន់​តាន់តាប់  នៅ​ថ្ងៃ​បុណ្យជាតិ​ធំៗ ដូចជា​ចូលឆ្នាំ​ជាដើម ។ម្លេច ជាកន្លែង​ដ៏ពេញ​និយម​សំរាប់​ប្រជាពលរដ្ឋ​លំនៅ​ឋាន​ក្បែរ​នោះ ក៏ដូចជា​អ្នក​រស់នៅ​ក្នុង​ស្រុក​ឈូក ។ សម្រាប់​ប្រជាជន​ក្បែរ​បឹង​នេះ​អាស្រ័យ​ផល​នេសាទ និង​ជាប្រភព​ទឹក​សម្រាប់​ធ្វើ​ស្រែ​ផងដែរ។​

 

លើផ្ទៃ​ទឹកដ៏ធំ ខ្យល់​ជំនោរ​បក់រសៀកៗ ក្រោម​ផ្ទៃ​មេឃ​ខៀវ​ស្រងាត់ ហ៊ុំព័ទ្ធ​ដោយភ្នំជុំជិត អ្នក​អាច​ចុះ​ងូតទឹក​លេង​កំសាន្ត​គយគន់​មើល​ទេសភាព​ដ៏​ស្រស់​ត្រកាល នៃជួរភ្នំ​ដែលព័ទ្ធជុំវិញ​ផ្ទៃទឹក​និង សម្រាក​តាម​ខ្ចុះ​ ​ដែល​បាន​សង់​ប្របមាត់ទឹក ហើយ​ថែម​ទាំង​អាច​កុម៉្មង់​អាហារ ភេសជ្ជៈ​ដែល​មាន​រសជាតិ​ឆ្ងុយឆ្ងាញ់​នៅទីនេះ បាន​នារដូវវស្សា។​ ប៉ុន្តែ​សម្រាប់​រដូវ​ប្រាំង​ទឹកស្រក​ដោយសារ រំហួត ជម្រាបទឹក​ទៅ​ក្នុងដី និង ពលរដ្ឋ​បើក​ទឹកធ្វើស្រែ ទើប​ធ្វើ​អោយ​ម្លេច​បាត់​សម្រស់​នៅ​រដូវប្រាំង។

 

 

តើប្រិយមិត្តរបស់ Sabay ធ្លាប់ស្គាល់ ម្លេច ពីមុនមកទេ?

 

ចង់​អាន​អត្ថបទ​របស់​ មហាជន​ ច្រើន​ទៀត​ សូម​ចុច​ត្រង់​នេះ

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនងតាម៖

 

-ទូរសព្ទ៖ 012 567 8 82 -អ៊ីមែល៖ Chip.chet@cidc.com.kh -លេខ​ទូរសព្ទ៖ ​099 588 880 -អ៊ីមែល៖​ bin.bunna@cidc.com.kh​

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!

 

អត្ថបទ៖ គីម សាយ