ទិដ្ឋភាព​រំលឹក​ខួបគម្រប់​២ឆ្នាំ​​​​នៃ​ការ​យាង​សោយ​​​​​ព្រះទិវង្គត ​ព្រះ​បរម​​រតន​កោដ្ឋ​​

  • 2014-10-15 18:23:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះ​រាជ​ពិធី​គម្រប់​ខួប​ពីរ​ឆ្នាំ​នៃ​ការ​យាង​សោយ​​​​​ព្រះទិវង្គត ​ព្រះ​បរម​​រតន​កោដ្ឋ​​ ដែល​ប្រជានុរាស្ត្រ​ខ្មែរ​ទូទាំង​ប្រទេស​​មាន​អារម្មណ៍​ក្តុក​ក្តួល​រក​អ្វី​ប្រៀប​ផ្ទឹម​​​មិន​បាន បាន​ប្រារព្ធ​​​នៅ​​ព្រឹក​​នេះ​​​​​ ដោយ​មាន​ព្រះសង្ឃ​ប្រមាណ​ជា​៥០០​អង្គ ​បាន​និមន្ត​បិណ្ឌបាត​​នៅ​មុខ​ព្រះបរមរាជវាំង ស្រប​ពេល​មន្ត្រី​​ក្នុង​ជួរ​រដ្ឋាភិបាល​​ក៏​បាន​ទៅ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ នៅ​មុខ​រូបសំណាក​ព្រះ​បរម​​រតន​កោដ្ឋ ​ក្បែរ​វិមាន​ឯករាជ្យ។

 

ព្រះករុណា​ ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្តម​សីហនុ​ ព្រះ​មហា​វីរក្សត្រ​ ព្រះ​បិតា​ឯករាជ្យ ព្រះ​អង្គ​បាន​យាង​​សោយ​​​​​ព្រះទិវង្គត ​​កាល​ពី​ថ្ងៃទី​១៥​ ខែតុលា​ ឆ្នាំ​២០១២​ ​នៅ​​ទីក្រុង​បេកាំង ប្រទេស​ចិន។

 

 

ខាង​ក្រោម​ជា​រូប​ភាព​ខ្លះៗ​នា​​ព្រឹក​មិញ​នេះ៖

 

 

 

 

 

 

 

 

 

 

 

អត្ថបទ៖ ម៉ឺន រស្មី