រក​ឃើញ​កាក់​​មាស​​សម័យ​បុរាណ​​នៅ​បាត​​សមុទ្រ​ ​រដ្ឋ​ Florida​​

  • 2015-08-21 23:24:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាក់​មាស​សម័យ​បុរាណ​​​ជា​ច្រើន​ ត្រូវ​បាន​​ក្រុម​អ្នក​រុករក​របស់​ក្រុមហ៊ុន​​​​​មួយ​​​រក​ឃើញ​នៅ​តំបន់​​សមុទ្រ​​​​​​ភាគ​ខាង​​កើត​​នៃ​រដ្ឋ​ Florida សហរដ្ឋអាមេរិក។ កាក់​មាស​ទាំង​នោះ អាច​​មាន​តម្លៃ​​៤,៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក។

 

 

តាម​លោក Bartlett ​​និង​ក្រុម​ការងារ​មុជ​​ទឹក​​​ដែល​បាន​​​​រក​ឃើញ​កាក់​មាស​​​​បុរាណ​នោះ​ បាន​ឲ្យ​ដឹង​ថា​​កាក់​មាស​​បុរាណ​ដែល​​​រក​ឃើញ​​នៅ​​​នឹង​ថ្ម​ក្នុង​បាត​សមុទ្រ​ដែល​មាន​ជម្រៅ​​៨​ហ្វ៊ីតថ៍ ​(២,៤​ម៉ែត្រ)។ ពួក​គេ​បាន​ចំណាយ​ពេល​៥​ថ្ងៃ​ ដើម្បី​ស្រង់​វា​​ឡើង​មក។

​​​​​​

​សារព័ត៌មាន​ USAToday បាន​ឲ្យ​ដឹង​ថា​ កាក់​មាស​បុរាណ​ទាំង​នោះ​វា​ជា​​សម្បត្តិ​របស់​ខ្មោច​សំពៅ​​​មួយ ​ក្នុង​ចំណោម​សំពៅ​១១​​ដែល​បាន​​លិច​ក្នុង​សមុទ្រ​​​ដោយ​សារ​ព្យុះ​តាំង​ពី​សតវត្ស​ទី​១៨​​មក​​​។ ​គេ​បាន​​ដឹក​​សម្បត្តិ​ទាំង​នោះ​ចេញ​ពី​​ទីក្រុង ​Havana ​ប្រទេស​គុយបា​​​ក្នុង​ឆ្នាំ​​១៧១៥​ ទៅ​ថ្វាយ​ស្ដេច​​ប្រទេស​អេស្ប៉ាញ។ ក្រោយ​មក​សំពៅ​​ទាំង​នោះ​បាន​ជួប​នឹង​ខ្យល់​ព្យុះ​​​ និង​បាន​លិច​​​ទៅ​ក្នុង​​សមុទ្រ​ក្បែរ​​​តំបន់​ភាគ​ខាង​កើត​រដ្ឋ ​Florida សហរដ្ឋអាមេរិក​សព្វថ្ងៃ​។

 

​​​​តាម​​​ច្បាប់​នៃ​រដ្ឋ ​Florida ចំពោះ​ក្រុមហ៊ុន​​ដែល​រុក​រក​សម្បត្តិ​វត្ថុ​មហាសាល​​ ត្រូវ​ផ្ដល់​ចំណែក​២០​ភាគ​រយ​​នៃ​សម្បត្តិ​ដែល​រក​ឃើញ​ជូន​រដ្ឋ​​វិញ​៕

 

 

ចុច​អាន៖ សេដ្ឋី​​វ័យ​ចំណាស់​ លាក់​កំណប់​មហាសាល​ មិនទាន់​មាន​អ្នក​រក​ឃើញ

ចុច​អាន៖​ ចិន​រក​ឃើញ​ដាវ​បុព្វ​បុរស​​​សម័យ​បុរាណ​នៅ​កសិករ​ចំណាស់​ម្នាក់

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ usatoday​​​​​