HyunA ​ នឹង​ឱ្យ​អ្នក​គាំទ្រ​ឱប​តាម​ចិត្ត ប្រសិន​បើ​នាង​ឈរ​លេខ​១​នៅ Music Charts

  • 2015-08-23 20:47:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

HyunA ​បាន​សន្យា​ថា​នឹង​បង្កើត​កម្មវិធី​មួយ​ដោយ​ឱ្យ​អ្នក​គាំទ្រ​ទាំង​អស់​ឱប​នាង​តាម​ចិត្ត ប្រសិន​បើ​បទ "Because I'm the Best" របស់​នាង​បាន​ឈរ​លេខ​១​នៅ Music Charts ។

 

 

សមាជិក​ក្រុម 4minute ​ខាង​លើ​បាន​ចេញ​បទ​ថ្មី​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ដែល​មាន​ចំណង​ជើង​ថា "Because I'm the Best"  ​ដើម្បី​ប្រជែង​ជាមួយ​ Big Bang , Girls' Generation ​និង Wonder Girls ​ជា​ដើម​ក្នុង​ការ​យក​ចំណាត់​ថ្នាក់​លេខ​១​នៅ​ Music Charts ។ ដោយ​សារ​តែ​ដូច្នេះ​ហើយ តារា​ចម្រៀង​ល្បី​ខាង​សិចស៊ី​រូប​នេះ ​បាន​ផ្ដាំ​ទៅ​អ្នក​គាំទ្រ​ទាំង​អស់​ថា​ប្រសិន​បើ​ជួយ​នាង​ឡើង​លេខ​១​បាន នាង​នឹង​បង្កើត​កម្មវិធី​មួយ​ដើម្បី​ឱ្យ​អ្នក​គាំទ្រ​ទាំង​អស់​បាន​ឱប​នាង​តាម​តែ​ចិត្ត។

 

 

ខាង​ក្រោម​នេះ​ជា​បទ​ថ្មី​របស់ HyunA ៖

 

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ allkpop