មនុស្ស​៥​នាក់​ដែល​មាន​សក់​វែង​មិន​គួរ​ឱ្យ​ជឿ!

  • 2015-08-30 16:36:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ភាគ​ច្រើន​តែង​កាត់​សក់​រាល់​ខែ ឬ​អ្នក​ខ្លះ​ទៀត​កាត់​សក់​ញឹក​ញាប់​ជាង​នេះ​ផង​។ ប៉ុន្តែ​ក៏​នៅ​មាន​មនុស្ស​មួយ​ភាគ​តូច​ដែរ​ដែល​មិន​ដែល​កាត់​សក់​ទាល់​តែ​សក់​ក្នុង​មួយ​ជីវិត​ពួក​គេ។​ ចុះ​បើ​ពួក​គេ​មិន​កាត់​សក់​អស់​២០​ឆ្នាំ ៣០​ឆ្នាំ ៤០​ឆ្នាំ ឬ​ក៏​៥០​ឆ្នាំ​នោះ តើ​ពេល​នេះ​សក់​របស់​ពួក​គេ​វែង​ប៉ុណ្ណា​ទៅ​?   ១. អ្នក​ស្រី​ Xie Qiuping មក​ពី​ប្រទេស​ចិន​ មាន​សក់​ប្រវែង​ ៥,៦២​ ម៉ែត្រ​៖

 

  ​អ្នក​ស្រី​ Xie Qiuping គឺ​ជា​ម្ចាស់​កំណត់​ត្រា​ពិភពលោក​ស្ត្រី​ដែល​មាន​សក់​វែង​ជាង​គេ​ នេះ​បើ​យោង​តាម​ការ​វាស់​ប្រវែង​សក់​របស់​អ្នក​ស្រី​ក្នុង​ឆ្នាំ​២០០៤​។ អ្នក​ស្រី​បាន​ចាប់​ផ្ដើម​ទុក​ឱ្យ​សក់​ដុះ​វែង​រហូត​តាំង​ពី​ឆ្នាំ​១៩៧៣​ ហើយ​គាត់​ក៏​លែង​កាត់​វា​រហូត​មក​។     ២. អ្នក​ស្រី​ Asha Mandela​ មក​ពី​សហរដ្ឋ​អាមេរិក​ មាន​សក់​ប្រវែង ៥,៩៤​ ម៉ែត្រ​៖  
  Asha Mandela​ ក៏​ជា​ម្ចាស់​កំណត់​ត្រា​ពិភព​លោក​ម្នាក់​ដែរ គឺ​ជា​នារី​ដែល​មាន​សក់​រមូរ​ដុំ​ៗ​វែង​បំផុត​ក្នុង​លោក​ តាំង​ពី​ឆ្នាំ​២០០៨​​​។ អ្នក​ស្រី​ចាប់ផ្ដើម​លែង​កាត់​សក់​តាំង​ពី​ឆ្នាំ​១៩៩៨​មក​។     ៣. Dai Yue Qin មក​ពី​ប្រទេស​ចិន​ មាន​សក់​ប្រវែង ៣,៣​ ម៉ែត្រ​៖  
  Dai Yue Qin​ បាន​ទុក​សក់​ឱ្យ​ដុះ​វែង​នៅ​ពេល​នាង​មាន​អាយុ​១៤​ឆ្នាំ​។ នាង​កើត​នៅ​ឆ្នាំ​១៩៦៤​ ក្នុង​ខេត្ត​ Zhejiang ភាគ​ខាង​ត្បូង​ប្រទេស​ចិន​។ សក់​របស់​ Dai Yue Qin មាន​ប្រវែង​៣,៣ ម៉ែត្រ​ បើ​តាម​ការ​វាស់​នៅ​ឆ្នាំ​២០០១​ ហើយ​នាង​ត្រូវ​ចំណាយ​ពេល​ហោច​ណាស់ ១​ម៉ោង​ដើម្បី​សិត​សក់​ម្ដង​ៗ​។     ៤. Natasha Moraes De Andrade មក​ពី​ប្រទេស​ប្រេស៊ីល មាន​សក់​ប្រវែង ១,៥៧​ ម៉ែត្រ​៖  
  តាំង​ពី​កើត​មក​  Natasha​ មិន​ដែល​កាត់​សក់​ទាល់​តែ​សក់​។ នៅ​ពេល​នាង​អាយុ​១២​ឆ្នាំ សក់​នាង​មាន​ប្រវែង​ ១​ម៉ែត្រ​កន្លះ​។  Natasha​ កាល​ពី​ពេល​ថ្មី​ៗ​ក៏​បាន​លក់​សក់​របស់​នាង​ទៅ​ឱ្យ​ហាង​អ៊ុតសក់​មួយ​ក្នុង​តម្លៃ​ ៥​០០០ ដុល្លារ​ ដែល​ប្រាក់​បាន​ពី​ការ​លក់​នេះ នាង​នឹង​យក​ទៅ​សង់​ផ្ទះ​ថ្មី​របស់​នាង​។    

៥. Tran Van Hay មក​ពី​វៀតណាម​ មាន​សក់​ប្រវែង ៦,៨ ម៉ែត្រ​៖  

  លោក​តា​ Tran Van Hay ​គឺ​ជា​ម្ចាស់​កំណត់​ត្រា​ពិភពលោក​ខាង​បុរស​ដែល​មាន​សក់​វែង​បំផុត​។ សក់​របស់​បុរស​វ័យ​៧៩​ឆ្នាំ​រូប​នេះ​ ក្រាស់ ហើយ​ក្រាំង​ជាប់​គ្នា​ជា​ដុំ​សក់​ដ៏​វែង​ប្រវែង​ដល់​ទៅ​ជិត​៧​ម៉ែត្រ​ ដែល​អាច​យក​មក​រុំ​ក្បាល​ និង​ខ្លួន​របស់​គាត់​បាន​។ បើ​អ្នក​មិន​ធ្លាប់​ស្គាល់​គាត់​ទេ អ្នក​ច្បាស់​ជា​គិត​ថា​ គាត់​កំពុង​កាន់​ឧបករណ៍​ភ្លេង​អ្វី​មួយ​មិន​ខាន​៕    

តើ​មិត្តអ្នក​អាន​មាន​ធ្លាប់​ស្គាល់​អ្នក​ណា​ផ្សេង​ដែល​មាន​សក់​វែង​ជាង​អ្នក​ទាំង​៥​ខាង​លើ​ឬ​ទេ?   ប្រែ​សម្រួល៖ សុគន្ធី ប្រភព៖ oddee​