ផលិតកម្ម​ Polaris ត្រៀម​ចេញ​២​បទ រំឭក​ដល់​ EunB​ និង ​RiSe

  • 2015-08-30 18:21:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សល់​​​មិន​ដល់​មួយ​សប្ដាហ៍​ទៀត​ទេ​នឹង​ដល់​ខួប​មួយ​ឆ្នាំ​នៃ​ការ​​ទទួល​​មរណភាព​របស់​សមាជិក​ក្រុម​ Ladies' Code ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ ដែល​បណ្ដាល​ឱ្យ​សមាជិក​ពីរ​នាក់​ស្លាប់ គឺ​ EunB និង​ RiSe។

 

  តាម​ការ​ឱ្យ​ដឹង​ ផលិតកម្ម Polaris នឹង​ចេញ​បទ​ចម្រៀង​ពីរ​បទ​សម្រាប់​ជា​ការ​រំឭក​ដល់​សមាជិក​ទាំង​ពីរ​ដែល​បាត់បង់​ទៅ​នោះ​នៅ​​កញ្ញា​ខាង​មុខ​។ មាន​ការ​បង្ហើប​ឱ្យ​ដឹង​ថា បទ​​ចម្រៀង​ទាំង​ពីរ​បទ​ដែល​ត្រៀម​នឹង​ចេញ​នេះ​ មួយ​មាន​ចំណង​ជើង​ថា “I'm Fine Thank You” ច្រៀង​ដោយ​  Kim Bum Soo, Ivy Yang Dong Gun, Han Hee Jun, Rumble Fish និង Sun Woo ដែល​នឹង​ចេញ​ត្រូវ​ចេញ​នៅ​ថ្ងៃ​ទី​៣ កញ្ញា​។   ចំណែក​បទ​មួយ​ទៀត មាន​ចំណង​ជើង​ថា “Smile Even If It Hurts”​ ច្រៀង​ដោយ​សមាជិក​ក្រុម​ដែល​នៅ​រស់​ គឺ Ashley, Sojung និង Zuny​ នឹង​ត្រូវ​ចេញ​នៅ​ថ្ងៃ​ទី​៧ កញ្ញា​។  
  គួរ​រំឭក​ថា ក្រុម​នារី​ Ladies' Code បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​សាហាវ​មួយ​កាល​ពី​ថ្ងៃ​ទី​៣ កញ្ញា ២០១៤​កន្លង​ទៅ​ ដែល​បាន​ឆក់​យក​ជីវិត​សមាជិក​ម្នាក់​គឺ​នាង EunB ភ្លាម​ៗ ហើយ​បួន​ថ្ងៃ​ក្រោយ​មក RiSe ក៏​បាន​ស្លាប់​ម្នាក់​ទៀត​៕   ចុចអាន៖ រក​​ឃើញ​មូលហេតុ​ពិត និង​ជន​បង្ក​​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​​ក្រុម​ Ladies’ Code   ប្រែ​សម្រួល៖ សុគន្ធី ប្រភព៖ star news​