បើ​ U-១៩​កម្ពុជា​ឈ្នះ​ថៃ​ល្ងាច​នេះ​ នឹង​ទទួល​បាន​១០​០០០​ដុល្លារ​

  • 2015-08-30 21:23:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​សារ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ លោក​ ភា​ វិភព​ ជំនួយការ​គ្រូ​បង្វឹក​ U​១៩ ​កម្ពុជា​ បាន​ថ្លែង​អំណរគុណ​ដល់​សហព័ន្ធ​កម្ពុជា​ ដែល​បាន​ជួយ​ឧបត្ថម្ភ​ក្រុម​កីឡា​បាល់ទាត់​ជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​ ឬ​ U​១៩​ ដែល​កំពុង​ត្រៀម​​ខ្លួន​ប៉ះ​ក្រុម​ជម្រើស​ជាតិ​ថៃ​ល្ងាច​នេះ​ ក្នុង​ពាន​រង្វាន់​ 2015 AFF U-19 Championship ​នៅប្រទេស​ឡាវ។

 

ក្រុម U-19 កម្ពុជា​ (រូបថត៖ Mee Arsenal Phakasy)

 

លោក​បាន​បន្ថែម​ដែរ​ថា​ បើ​ថ្ងៃ​នេះ​ កម្ពុជា​អាច​យក​ឈ្នះ​ថៃ​ នឹង​ទទួល​បាន​ប្រាក់​១​០០០០​ដុល្លារ​បន្ថែម​ទៀត​ ប៉ុន្តែ​លោក​ក៏​បញ្ជាក់​ផង​ដែរ​ថា​ អ្វី​ដែល​សំខាន់​គឺ​ក្រុម​កម្ពុជា​នឹង​ឆ្លង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ។

 

 

 

 

-ចុច​អាន៖ ក្រសួងអប់រំ​ និង FFC និយាយ​ពី ​U-19កម្ពុជា ៥​នាក់​នៅ​ឡាវ​មិន​បាន​ប្រឡង​បាក់ឌុប

 

 

 

ប្រភព៖ FB Viphoup Phea