បេក្ខជន X Factor យប់​មិញ ច្រៀង​​ឲ្យ​ Simon Cowell ទប់​ទឹក​ភ្នែក​អត់​ជាប់

  • 2015-08-31 14:52:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខជន X Factor ម្នាក់​កាល​ពី​យប់​មិញ បាន​ធ្វើ​ឲ្យ​លោក Simon Cowell ចូល​តួ​ដល់​ស្រក់​ទឹក​ភ្នែក ក្រោយ​ច្រៀង​បទ​កម្សត់​ ចំ​ពេល​ដែល​​​គណៈកម្មការ​ដាក់​ពិន្ទុ​រូប​នេះ​ (judge) ទើប​នឹង​បាត់បង់​ម្ដាយ​កាល​ពី​ខែ​មុន។

 

Simon យក​ដៃ​ជូត​ទឹក​ភ្នែក

 

បេក្ខជន​ដែល​មាន​ឈ្មោះ​ថា Josh Daniels នោះ បាន​ច្រៀង​បទ Jealous របស់​អ្នក​ចម្រៀង Labrinth។ ការ​ជ្រើសរើស​បទ​នេះ​មក​ច្រៀង​ គឺ​ដោយ​សារ​តែ​បេក្ខជន​វ័យ​២១ឆ្នាំ ចង់​រំលឹក​ដល់​មិត្តភ័ក្ដិ​ជិតស្និទ្ធ​របស់​ខ្លួន​ដែល​បាន​ស្លាប់​កាល​ពី​អាយុ​​១៨ឆ្នាំ​ ដោយ​សារ​គ្រោះថ្នាក់​ចរាចរ។

 

Josh ដែល​បាន​ឆ្លង​ផុត​វគ្គ Audition នេះ បាន​និយាយ​ប្រាប់ Judge ទាំង៣ មុន​ពេល​ច្រៀង​ថា ៖ "ខ្ញុំ​បាន​បាត់បង់​មិត្តភ័ក្តិ​ដ៏​ល្អ​ម្នាក់ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ហើយ​ខ្ញុំ​ចង់​បកស្រាយ​ពី​អារម្មណ៍​របស់​ខ្ញុំ​តាម​រយៈ​បទ​ចម្រៀង"។

 

បេក្ខជន Josh Daniels 

 

ក្រោយ​ចាប់​ផ្ដើម​ច្រៀង បទ​ចម្រៀង​នេះ​បាន​ធ្វើ​ឲ្យលោក Simon ចូល​អារម្មណ៍​ ដល់​ថ្នាក់​ក្ដុកក្ដួល ទប់​ទឹក​ភ្នែក​មិន​ជាប់។ មិន​ត្រឹម​តែ​ Simon ប៉ុណ្ណោះ​ទេ Cheryl Fernandez-Versini ដែល​ជា Judge មួយ​រូប​ទៀត ក៏​ស្រក់​ទឹក​ភ្នែក​ដែរ។

 

Cheryl ស្រក់​ទឹក​ភ្នែក​ពេល​បញ្ចេញ​យោបល់​

 

ចង់​ដឹង​ថា Josh ច្រៀង​ពីរោះ និង​​ចូល​តួ​ប៉ុណ្ណា​ សូម​ទស្សនា​វីដេអូ​ទាំង​ស្រុង​ខាង​ក្រោម៖

 

 

ចុច​អាន៖ កម្មវិធី “The X Factor” ​អង់គ្លេស​ប្រកាស​ថ្ងៃ​ផ្សាយ​បើក​រដូវ​កាល​ទី​១២​ហើយ

 

ដោយ៖ សុវត្ថិ ប្រភព៖ youtube The X Factor UK​​

អត្ថបទថ្មី