អាត​ អូន​តូច​​​​ លេង​បាន​ឬ មិនបា​​ន​អាស្រ័យ​​កាលៈទេសៈ​ ជម្រុះ​ 2016 AFC U-16

  • 2015-08-31 17:45:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ខ្សែ​បម្រើ​កណ្តាល​ អាន អូន​តូច លេង​បាន​ឬ​មិនបាន​អាស្រ័យ​លើ​កាលៈទេសៈ​ ​​សម្រាប់​ការ​​​​ប្រកួត​បាល់ទាត់​វគ្គ​ជម្រុះ​ពាន​រង្វាន់​ 2016 AFC U-16 Championship ​​ ដែល​នឹង​ចាប់​ផ្ដើម​ប្រកួត​នា​ថ្ងៃ​ទី២ ខែ​កញ្ញា ឆ្នាំ​​​២០១៥ ជាមួយ​កូរ៉េ​ខាង​ជើង​នៅ​លើ​កីឡដ្ឋាន​ ​​​Jalan Basar Stadium ប្រទេស​សិង្ហបុរី។

 

កីឡាករ អាត អូនតូច (​ប្រកួ​ត​កន្លង​ទៅ)

 

​​​​​លោក Iki Yusuke គ្រូ​បង្គោល U-16 កម្ពុជា​បាន​បញ្ជាក់​មុន​ចេញដំណើរ​​ទៅ​ប្រទេស​ម៉ាឡេស៊ី​ថា​​ កម្ពុជា​លើក​នេះ​មាន​ទម្រង់​លេង​ផ្លាស់​ប្ដូរ​ច្រើន​ជាង​មុន​ ​សូម្បី​តែ​​ អាត អូន​តូច​ ដែល​លោក​ធ្លាប់​បាន​សរសើរ​ថា​ ជា​អ្នក​នាំ​​លេង​ដ៏​សំខាន់​កាល​ប្រកួត​នៅ​កម្ពុជា​ក្នុង​ពេល​កន្លងទៅ​ ​ក៏​អាច​នឹង​​​មិន​បាន​ចូល​លេង​​គ្រប់​ប្រកួត​ដែរ​។ ​ការ​នាំ​កីឡាករ​ចំណូល​ថ្មី​មក​ជួយ​ក្រុម​​ជម្រើស​ជាតិ​​បន្ថែម​លើ​ក​នេះ​ ទម្រង់​លេង​​អាច​នឹង​ប្រែប្រួល​ទៅ​តាម​ស្ថាន​ការណ៍​ ​ហើយ​ អូន​​តូច​ ​នឹង​ទុក​បម្រុង​សិន​ឬ​មិន​បាន​លេង​ទៅ​តាម​​សមត្ថភាព​​ដៃ​គូ​លើ​ទីលាន​ បញ្ហា​​សំខាន់​គឺ​ដៃគូ​មាន​កម្រិត​បច្ចេកទេស​បែប​ណា។

 

ក្រុម​លោក Iki Yusuke​ បាន​ចេញ​ដំណើរ​ទៅ​ប្រទេស​ សិង្ហបុរី​ កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​សីហា​ ឆ្នាំ​២០១៥​ ម្សិល​មិញ​ ដើម្បី​ត្រៀម​ខ្លួន​ជួប​កូរ៉េខាង​ជើង​ថ្ងៃ​ទី២ ខែ​កញ្ញា ឆ្នាំ​២០១៥​ម៉ោង​៥​ល្ងាច​,​ ថ្ងៃ​ទី៤​ ខែ​កញ្ញា​ ឆ្នាំ២០១៥​​ កម្ពុជា​ជួប​ថៃ​ម៉ោង​៥​ល្ងាច​​ និង​ថ្ងៃ​​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៥ ​​​កម្ពុជា​ប្រកួត​ជាមួយ​​ម្ចាស់​​ផ្ទះ​ សិង្ហបុរី​នា​ម៉ោង ​៧យប់​ ​​គ្រប់​ការ​ប្រកួត​ទាំង​បី​នេះ​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ Jalan Basar Stadium ប្រទេស​សិង្ហបុរី។ U-16 កម្ពុជា​​បាន​ប្រកួត​មិត្តភាព​ចាញ់ U-16 ម៉ាឡេស៊ី ២-០ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៥​៕

ចង់​ដឹង​ថា​លោក​ Iki Yusuke ​និយាយ​យ៉ាង​ណា​នោះ​សូម​មើល​វីដេអូ​ខាង​ក្រោម៖ ​​​​​​

 

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​