Mourinho ​​ស្ដី​​ឱ្យ​​កូន​​ក្រុម​​គ្រប់​​គ្នា​​​ថា​​​លេង​​​អន់​​​​​បំផុត​​ក្នុង​​​ប្រវត្តិសាស្ត្រ​​តាំង​ពី​ឆ្នាំ​១៩៧១​មក

  • 2015-08-31 16:41:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jose Mourinho ​អ្នក​ចាត់ការ​ក្រុម Chelsea ​បាន​ដាក់​កំហុស​ជា​ខ្លាំង​ដល់​កូន​ក្រុម​របស់​ខ្លួន​ទាំង​អស់​ថា​លេង​អន់​បំផុត​​​ក្នុង​​ប្រវត្តិ​សាស្ត្រ​ក្នុង​ក្លិប​តោ​ខៀវ ពោល​គឺ​តាំង​ពី​ឆ្នាំ​១៩៧១​មក ​មាន​តែ​លើក​នេះ​ហើយ​ដែល​បាក់​មុខ​ជាង​គេ (៤​ប្រកួត​ចាញ់​២​ ស្មើ​១ ​ឈ្នះ​១)។

 

 

Mourinho ​មិន​ដែល​មាន​កំណត់ត្រា​អាក្រក់​យ៉ាង​នេះ​ទេ​ពី​មុន​មក ដោយ​បើក​រដូវ​កាល​៤​ប្រកួត​ដំបូង​ ឱ្យ​គេ​ស៊ុត​ចូល​ដល់​ទៅ​៩​គ្រាប់។ ដែល​នេះ​ក៏​ជា​ប្រវត្តិ​សាស្ត្រ​អាក្រក់​ថ្មី​មួយ​សម្រាប់​តោ​ខៀវ​ផង​ដែរ ព្រោះ​ថា​តាំង​ពី​ឆ្នាំ​១៩៧១​មក មិន​ទាន់​ធ្លាប់​ទទួល​រង​ការ​អាម៉ាស់​យ៉ាង​នេះ​នោះ​ទេ។ ចំពោះ​កំហុស​ទាំង​អស់​នេះ អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​បាន​ទម្លាក់​ទៅ​លើ​កីឡាករ​ទាំង​អស់ បូក​រួម​ទាំង Eden Hazard ​ផង​ដែរ។

 

 

John Terry , Nemanja Matic ​ធ្លាក់​ទម្រង់​លេង​ខ្លាំង, Branislav Ivanovic ​មិន​មាន​អារម្មណ៍​ជាប់​ខ្លួន, Nemanja Matic ​ភ្លឹក​ៗ, Cesc Fabregas ​លេង​មិន​ល្អ , Eden Hazard ​គ្មាន​ទំនុក​ចិត្ត​ហើយ​សូម្បី​តែ Costa ​ក៏​មិន​មុត​ទៀត​នោះ​គឺ​ជា​បញ្ហា​ធំ​ដែល​លោក Mourinho ​បាន​លើក​ឡើង។ ដោយ​មើល​ឃើញ​ដូច្នេះ អតីត​អ្នក​ចាត់ការ​ក្រុម Real Madrid ​ក៏​បាន​ចេញ​មក​បញ្ជាក់​ដែរ​ថា​រូប​លោក​នឹង​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​មុន​បិទ​រដូវ​កាល​ដោះដូរ​កីឡាករ។ ប្រសិន​បើ​កូន​ក្រុម​ណា​មិន​អាច​បញ្ចេញ​ទម្រង់​លេង​ឱ្យ​ត្រូវ​ទេ​នោះ គឺ​មាន​ន័យ​ថា​អាច​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​ហើយ។

 

 

ក្រុម​ការ​ពារ​តំណែង​ជើង​ឯក Premier League ​ខាង​លើ ចាប់​ផ្ដើម​រដូវ​កាល​មិន​ល្អ​នោះ​ទេ ពោល​គឺ​តាំង​ពី​ Pre-season ​មក​ម្ល៉េះ។ ចំណែក​ឯ​ការ​ដោះដូរ​កីឡាករ​វិញ តោ​ខៀវ​ក៏​មិន​ទាន់​បាន​ទិញ​កីឡាករ​ច្រើន​ណាស់​ណា​ដែរ ចាំ​មើល​នៅ​សល់​ជាង​១​ថ្ងៃ​ទៀត​នេះ ថា​តើ​ Chelsea ​នឹង​លក់​ចេញ​ទិញ​ចូល​កីឡាករ​ណា​ខ្លះ​ថែម​ទៀត?

ចុចអាន៖ អ្នក​ពាក់​លេខ​៩​ Chelsea ច្រើន​តែ​បរាជ័យ​នៅ EPL ចុះ​ Falcao វិញ​ យ៉ាង​ណា​ដែរ?

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ mirror