ឪពុក​ព​កូន​ស្រី​ដើរ​លក់​ប៊ិច រៃ​អង្គាស​ប្រាក់​បាន​ជាង១៥​ម៉ឺន​ដុល្លារ

  • 2015-08-31 17:40:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​មួយ​ចំនួន​បង្ហាញ​ពី​ឪពុក​ជន​ជាតិ​ប៉ាឡេស្ទីន​ព​កូន​ស្រី ដើរ​លក់​ប៊ិច​យក​ប្រាក់​ចិញ្ចឹម​ជីវិត បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​រំជួល​ចិត្ត​យ៉ាង​ខ្លាំង។ ដោយសារ​ក្ដី​អាណិត បុរស​ម្នាក់​បាន​ជួយ​រៃ​អង្គាស​ប្រាក់​ឲ្យ​ឪពុក​ដ៏​កម្សត់​តាម​អនឡាញ​បាន​ជាង ១៥​ម៉ឺន​ដុល្លារ គិត​ត្រឹម​ថ្ងៃ​ចន្ទ​​នេះ។

 

 

ឪពុក​ដ៏​កម្សត់​នៅ​ក្នុង​រូប​មាន​ឈ្មោះ Abdul ត្រូវ​បង្ខំ​ភៀស​ខ្លួន​ចេញ​ពី​ជំរំ Yarmouk ក្នុង​ប្រទេស​ស៊ីរី ដោយសារ​ការ​លុកលុយ​ពី​ក្រុម​រដ្ឋ​ឥស្លាម​ជ្រុល​និយម ISIS។ Abdul មាន​កូន​ពីរ​នាក់​ក្នុង​បន្ទុក ហើយ​លោក​តែង​ដើរ​លក់​ប៊ិច​នៅ​តាម​ផ្លូវ​ក្នុង​ប្រទេស​លីបង់ ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ជីវិត។

 

​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន លោក Gissur Simonarson ជា​ស្ថាបនិក​នៃ​សារព័ត៌មាន Conflict News បាន​បង្ហោះ​រូបភាព​តាម​វិបសាយ​មួយ ដើម្បី​រៃ​អង្គាស​ប្រាក​ជួយ​ឪពុក​ជនជាតិ​ប៉ាឡេស្ទីន។ លោក​សង្ឃឹម​ថា​អាច​រៃ​អង្គាស​ប្រាក់​បាន ៥​ពាន់​ដុល្លារ ប៉ុន្តែ​អ្វី​ដែល​មិន​នឹក​ស្មាន​ដល់ គឺ​ទឹក​ប្រាក់​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស។

 

លោក Gissur Simonarson និង​ឪពុក​ដ៏​កម្សត់

 

គិត​មក​ត្រឹម​ពេល​នេះ វិបសាយ​ដែល Simonarson បង្ហោះ​រូប​ភាព អាច​រៃ​អង្គាស​ប្រាក់​បាន ១៥២ ៥១៣​ដុល្លារ ខណៈ​ទឹក​ប្រាក់​កើន​ឡើង​រៀងរាល់​នាទី។ លោក Abdul បាន​បញ្ជាក់​ថា ពេល​បាន​ប្រាក់​ទាំង​នេះ លោក​នឹង​យក​ទៅ​ជួយ​ជន​ជាតិ​ស៊ីរី​ផ្សេង​ទៀត ដែល​រត់​ភៀស​ខ្លួន​ចូល​ក្នុង​ប្រទេស​លីបង់ និង​បញ្ជូន​កូន​ស្រី​ឲ្យ​ទៅ​រៀន​នៅ​សាលា៕

 

ប្រជាជន​ដែល​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​ស៊ីរី

 

ចុចអាន៖ រឿង​ពិត​ពី​ក្រោយ​រូបថត​ឪពុក​ព​កូន​យំ ឆក់​យក​បេះ​ដូង​មនុស្ស​ទូទាំង​ពិភពលោក

ចុចអាន៖ មួយ​សន្លឹក​​ខ្លោច​​ចិត្ត! ក្មេង​អនាថា​ធ្វើ​កិច្ចការ​សាលា​ក្រោម​​ពន្លឺ​ភ្លើង​​ភោជនីយដ្ឋាន

ចុចអាន៖ ម្ចាស់​ភោជនីយដ្ឋាន​វាយ​ក្មេង​ប្រុស​លក់​ក្រដាស​ជូត​មាត់​ល្បី​ដល់​នាយករដ្ឋមន្ត្រី​ទួរគី

ចុចអាន​៖ ភ្លើង​សង្គ្រាម​នៅ​ស៊ីរី ធ្វើ​ឲ្យ​ក្មេង​តូច​ម្នាក់​ខ្លាច​កាមេរ៉ា​ព្រោះ​គិត​ថា​ជា​កាំភ្លើង

 

​​ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ indiegogo