ដឹង​​ថា​បច្ចុប្បន្ន​ Messi ឈ្នះ​ពាន​រង្វាន់​ផ្ទាល់​ខ្លួន​ធំៗ ប៉ុន្មាន​ហើយ​ទេ?

  • 2015-08-31 18:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi ​របស់​​ក្លិប​ FC Barcelona ​បាន​បន្ថែម​កំណត់​ត្រា​​អស្ចារ្យ​ផ្ទាល់​ខ្លួន​មួយ​កម្រិត​ទៀត បន្ទាប់​ពី​ឈ្នះ​ពាន​រង្វាន់​​កីឡាករ​ល្អ​បំផុត​នៅ​អឺរ៉ុប​ (UEFA’s Best Player in Europe) កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍។ ប៉ុន្តែ​ប្រិយមិត្ត​មាន​ដឹង​ទេ​ថា រហូត​ទល់​បច្ចុប្បន្ន​នេះ កីឡាករ​វ័យ​​២៨​ឆ្នាំ ធ្លាប់​ឈ្នះ​ពាន​រង្វាន់​ផ្ទាល់​ខ្លួន​ធំៗ​​អ្វីខ្លះ ហើយ​ប៉ុន្មាន​ដង​ហើយ?

 

 

​បន្ទាប់​ពី​ឈ្នះ​ពាន​នៅ​ Monaco ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ មាន​ន័យ​ថា ​កំពូល​ខ្សែ​ប្រយុទ្ធ​លេខ​១០ របស់​ក្រុម​ Barca រូប​នេះ បាន​បង្កើន​កំណត់ត្រា​របស់​ខ្លួន​​បន្ថែម​ទៀត ដោយ​សរុប​មក​កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ ធ្លាប់​ឈ្នះ​ពាន ​UEFA’s Best Player in Europe ២​ដង, Ballon d’Or ៤​ដង, ស្បែក​ជើង​មាស​នៅ​អឺរ៉ុប​ (European Golden Shoes) ៣​ដង និង​ជា​​អ្នក​ស៊ុត​ចូល​ទី​ច្រើន​ជាង​គេ​នៅ​ UEFA Champions League ៥​រដូវ​កាល​ថែម​ទៀត។

 

 

​​​​​រីឯ​នៅ​ក្លិប​ Barcelona វិញ កីឡាករ​ដែល​ស៊ុត​បាន​៥៨​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​៥៧​ប្រកួត​រដូវ​កាល​មុន​រូប​នេះ បាន​ឈ្នះ​ពាន​រង្វាន់​២៥​ហើយ ជាមួយ​ក្រុម​អ្នក​មាន​បុណ្យ បន្ទាប់​ពី​ឈ្នះ​ពាន​រង្វាន់​ចុង​ក្រោយ UEFA Super Cup ​ក្រោយ​ឈ្នះ​ Sevilla កាល​ខែ​សីហា ​ហើយ​កំណត់​ត្រា​នេះ ក៏​ស្មើ​នឹង​ Xavi Hernández និង​ Andrés Iniesta ដែល​ជា​កីឡាករ​ឈ្នះ​ពាន​រង្វាន់​ច្រើន​ជាង​គេ​នៅ​ក្លិប​​ Barca។

 

​ដោយ​ឡែក​សម្រាប់​នៅ​ក្រុម​ជម្រើស​ជាតិ​វិញ Messi ធ្លាប់​ឈ្នះ​ពាន U-20 World Cup កាល​ឆ្នាំ​២០០៥ និង​ឈ្នះ​មេដាយ​មាស​នៅ​ Beijing Olympics ឆ្នាំ​២០០៨ និង​​​បាន​មេដាយ​​ប្រាក់ ឬ​ជើង​ឯក​រង 2014 FIFA World Cup និង​ 2015 Copa America ផង​ដែរ។

 

យ៉ាងណាក្ដី​ ក្រៅ​ពី​ពាន​រង្វាន់​ធំៗ​ខាង​លើ​នេះ Messi ​ក៏​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​ផ្សេង​ទៀត ស្ទើរ​​តែ​​រាប់​ភ្លេច​​ទៀត​ផង៕

 

-ចុចអាន៖ Messi ជែង​CR7 និង​Suarez ឈ្នះ​ពាន​​​កីឡាករ​ល្អ​បំផុត​ប្រចាំ​ទ្វីប​អឺរ៉ុប

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ fcbarcelona