ផ្ទុះ​ជម្លោះ​រវាង​ Nicki និង Miley លើ​ឆាក​ពាន​រង្វាន់ MTV VMAs

  • 2015-08-31 18:41:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំឡុង​ពេល​ឡើង​ទទួល​ពាន​រង្វាន់​សម្រាប់​វីដេអូ Hip-Hop ល្អ​ជាង​គេ​ប្រចាំ​ឆ្នាំ នៅ​ក្នុង​កម្មវិធី MTV Video Music Awards នៅ​យប់​ថ្ងៃ​អាទិត្យ​មុន​នេះ តារា​ចម្រៀង​រ៉េប Nicki Minaj បាន​សួរ​ទៅ​កាន់​ពិធី​ករ​របស់​កម្មវិធី ​គឺ​​តារា​ចម្រៀង Miley Cirus ពី​រឿង​បទ​សម្ភាសន៍​របស់​ Miley ជាមួយ​ទស្សនាវដ្ដី New York Times កាល​ពី​សប្ដាហ៍​មុន។

 

 

Nicki បាន​និយាយ​ថា "ដឹង​ទេ​ថា​ខ្ញុំ​ចង់​អរគុណ​អ្នកណា​ជាង​គេ​? គឺ​លោក​ឪ​របស់​ខ្ញុំ។ ខ្ញុំ​ស្រលាញ់​លោក​ខ្លាំង​ណាស់។ ហើយ​ងាក​មក​និយាយ​ពី​ស្រី​អាក្រក់​ម្នាក់​នេះ​ដែល​មាន​រឿង​ជា​ច្រើន​និយាយ​ពី​ខ្ញុំ​នៅ​លើ​សារ​ព័ត៌មាន​។ Miley នាង​ធ្វើ​ចឹង​ដើម្បី​អ្វី"?

 

នៅ​ក្នុង​បទ​សម្ភាសន៍​នោះ​ Miley បាន​និយាយ​ថា​សម្ដី​របស់ Nicki គឺ​មិន​ល្អ​និង​មិន​សម​រម្យ។

 

ដោយ​មិន​បាន​ត្រៀម​ខ្លួន​ជាមួយ​​នឹង​ការ​វាយ​ប្រហារ​របស់​ Nicki ពិធី​ករ​រួប​នេះ​មាន​ភាព​ស្ទាក់​ស្ទើរ​រួច​ឆ្លើយ​ថា "យើង​នៅ​ក្នុង​ពិភព​សិល្បៈ​​ជាមួយ​គ្នា។ យើង​តែង​តែ​ផ្ដល់​បទ​សម្ភាសន៍។ យើង​ដឹង​ថា​អ្នក​កាសែត​បាន​កែ​សម្រួល​វា​យ៉ាង​ណា"។

 

មតិ​មួយ​ចំនួន​​បាន​គិត​ថា​​ជម្លោះ​មួយ​​នេះ​គឺ​ជា​ប្រឌិត​ឡើង​ដើម្បី​ឲ្យ​កម្មវិធី​ទាក់​ទាញ​ចំណាប់​អារម្មណ៍។ យ៉ាងណាមិញ​ប្រភព​ជិតស្និទ្ធ​ជាមួយ MTV បាន​ប្រាប់​ទៅ​កាន់ គេហទំព័រ Entertainment Weekly ថា​រឿង​នេះ​មិន​បាន​មាន​ការ​គ្រោង​ទុក​មុន​នោះ​ទេ។

 

ត្បិត​តែ​មាន​ជម្លោះ​ជាមួយ Miley Cyrus ប៉ុន្តែ​​ក្នុង​​កម្មវិធី​ពាន​រង្វាន់ MTV ដដែល​នេះ Nicki បាន​បញ្ចប់​ជម្លោះ​និង​មន្ទិល​សង្ស័យ​ជាមួយ តារា​ចម្រៀង Taylor Swift ជា​ផ្លូវការ តាម​រយៈ​ចាប់​ដៃ​គូ​សម្ដែង​រួម​គ្នា​លើក​ដំបូង​លើ​ឆាក​តន្ត្រី​នេះ ៕

 

 

ចុចអាន៖រូប​ក្រមួន Nicki Minaj សំបូរ​ភ្ញៀវ​មក​ថត​រូប​មិន​សមរម្យ សារមន្ទីរ​​ចាត់​វិធានការ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ yahoo