Toyota ចេញ​រថយន្ត Camry 016 រូបរាង​កាន់​តែ​ទាក់ទាញ

  • 2015-08-31 19:29:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota បាន​បង្ហាញ​រថយន្ត Camryស៊េរី​ថ្មី ០១៦ ដោយ​បាន​ផ្លាស់ប្ដូរ​និង​ការ​រចនា​រូបរាង​កាន់​តែ​ទាក់ទាញ​ជាង​មុន។

 

Camry 016 នេះ​មាន​ការ​ផ្លាស់ប្ដូរ​រូបរាង ដោយ​នៅ​ផ្នែក​ខាង​មុខ​មាន​ការ​រចនា​កាន់​តែ​ធំ​ទូលាយ។ ភ្លើង​ចង្កៀង​មុខ​ជា​លក្ខណៈ Projector ដែល​ជះ​ពន្លឺ​ភ្លឺ​ច្បាស់​ជាមួយ​ការ​ប្រើប្រាស់​យ៉ាន់​កង់​ប្រភេទ​ស្ព័រ​ទំហំ ១៧ អ៊ីង ដែល​បាន​ស្តែង​ពី​លក្ខណៈ​ពិសេស​នៃ​រថយន្ត​ស៊េរី​ថ្មី​នេះ។

 

 

នៅ​ផ្នែក​ខាង​ក្នុង​អ្នកធ្វើ​ដំណើរ​នឹង​ទទួល​បាន​អារម្មណ៍​ផាសុកភាព​ជាមួយ​ពូក​ស្បែក​ដ៏​ទន់​ល្មើយ និង​គ្រប់​កៅអី​អាច​បញ្ជា​ដោយ​ប្រព័ន្ធ​ស្វ័យប្រវត្តិ។ នៅ​ដៃ​ចង្កូត​មាន​ប៊ូតុង ដែល​អាច​ឲ្យ​អ្នក​បើកបរ​បញ្ជា​មុខ​ងារ​ផ្សេងៗ​លើ​រថយន្ត​កាន់​តែ​ងាយស្រួល។ ចំណែក​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់​ក៏​មាន​ការ​បែងចែក​រវាង​អ្នក​បើកបរ​និង​អ្នក​រួម​ដំណើរ​ដាច់​ដោយ​ឡែក​ពី​គ្នា​។

 

នៅ​ជួរ​​​ខាងក្រោយ​​មាន​ថត​​ ដែល​អាច​សាក​ថ្ម​ទូរសព្ទ​និង​ដាក់​ទឹក​បាន​ រួម​ទាំង​ប្រឡោះ​ដែល​អាច​​ទាញ​របស់របរ​ពី​ឃ្លុប​ដាក់​អីវ៉ាន់​​​ខាង​ក្រោយ​ដោយ​មិន​ចាំបាច់​ឈប់​រថយន្ត​ទេ​។

 

 

​Camry ស៊េរី​ថ្មី​នេះ​ មាន​បំពាក់​​ប្រព័ន្ធ Sensor និង​កាមេរ៉ា​​ដោយ​​ភ្ជាប់​អេក្រង់​ថាច់ស្រ្គីន​ក្នុង​រថយន្ត​ ដែល​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ចត​ឬ​ធ្វើការ​ថយក្រោយ។ ក្រៅ​ពី​នេះ​ក៏​មាន​ប្រព័ន្ធ Auto Alarm ដែល​នឹង​ផ្តល់​សញ្ញា​ក្នុង​ករណី​មាន​ជន​ខិលខូច​លួច​របស់របរ​ពី​ក្នុង​រថយន្ត។

 

រថយន្ត​នេះ​ក៏​មាន​បំពាក់​ប្រព័ន្ធ Cruise Control ដែល​ធ្វើ​ឲ្យ​អ្នក​បញ្ជា​ដៃ​ចង្កូត​អាច​កំណត់​ល្បឿន​ក្នុង​ការ​បើកបរ​។ សម្រាប់​ប្រព័ន្ធ​សុវត្ថិភាព​វិញ Camry 016 ពោង​សុវត្ថិភាព​ដល់​ទៅ ៩ ត្រូវ​បាន​បំពាក់​ជុំវិញ​រថយន្ត​​និង​មាន​​ប្រព័ន្ធ ABS និង BA ប្រព័ន្ធ​គ្រប់គ្រង​លំនឹង VSC ប្រព័ន្ធ​ជំនួយ​ការ​ឡើង​ចំណោត HAC សម្រាប់​សម្រួល​ដល់​ការ​បើកបរ​។

 

រថយន្ត​ប្រភេទ ៥ កៅអី មាន​កម្លាំង​ម៉ាស៊ីន ​Dual VVT-I 2.5 L ដែល​ផ្តល់​សន្ទុះ​ខ្លាំង​។ ជាមួយ​បច្ចេកវិទ្យា Eco Mode  រថយន្ត​នេះ​​​ជួយ​សន្សំសំចៃ​ការ​ប្រើប្រាស់​ប្រេង​ដោយ ១០០ គីឡូម៉ែត្រ​ស៊ី​តែ ៦ ទៅ ៧ លីត្រ​ប៉ុណ្ណោះ។

 

លោក លី ប៊ុនហៃ នាយក​ចាត់ការ​ទូទៅ​​ក្រុមហ៊ុន Toyota Cambodia បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​​គ្រោង​លក់​រថយន្ត Camry ស៊េរី​ថ្មី​ឲ្យ​បាន ១០០ គ្រឿង​មុន​បំណាច់​ឆ្នាំ ២០១៥ នេះ​។

 

មាន​ជម្រើស​ ៦ ពណ៌​ Camry ស៊េរី​ថ្មី​នេះ​មួយ​គ្រឿង​​តម្លៃ​ជាង ៥៥ ៩០០ ដុល្លារ​អាមេរិក៕

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទពេញនិយម