អាវ​ក្នុង​៤​ម៉ូដ​សម្រាប់​នារី​ទាន់​សម័យ​​

  • 2015-08-31 21:07:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារី​សម័យ​ថ្មី​មិន​ត្រឹមតែ​គិត​គូរ​អំពី​រូប​សម្រស់​តែ​ខាងក្រៅ​មួយ​មុខ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ស្លៀក​សម្លៀក​បំពាក់​ខាង​ក្នុង​ថែម​ទៀត ។ ដើម្បី​ថែ​រក្សា​សម្រស់​ដើមទ្រូង​ឲ្យ​ស្រស់​ស្អាត មិន​ឲ្យ​យារ​ធ្លាក់​ខូច​ទ្រង់ទ្រាយ និង​មាន​ភាព​ស៊ិចស៊ី  អ្នក​ឯក​ទេស​ខាង​​សម្លៀ​កបំពាក់​ក្នុង​ស្ត្រីនៃ​ហាង​មីណូហ្ស៊ី  កញ្ញា លី ប៊ុនធឿន បាន​ណែនាំ​អាវ​ក្នុង​៤ម៉ូដ​សម្រាប់​នារី​សម័យ​ថ្មី និង ប្រាប់​ពី​គន្លឹះ​សំខាន់ៗ​ដែល​ស្ត្រី​ត្រូវ​យល់​ដឹង​អំពី​សម្លៀកបំពាក់​ក្នុង៖

 

 

១. តម្លៃ៖ នារី​គ្រប់រូប​គួរ​តែ​គិត​ពិចារណា​ឡើង​វិញ​នៅ​ពេល​ទៅ​ទិញ​សម្លៀកបំពាក់​ក្នុង មិន​មែនឲ្យ​តែ​ឃើញ​តម្លៃ​ថោក​ល្មម គឺ​ទិញ​យក​មក​ពាក់ ដោយ​មិន​គិត​គូរ​ពី​ផល​ប៉ះពាល់​ទៅ​ថ្ងៃ​ក្រោយនោះ​ទេ ។ អាវ​ខ្លះ​ពាក់​ទៅ​អាច​ខូច​ទ្រង់ទ្រាយ​ដើមទ្រូង ឬ​ក៏​កើត​នូវ​ជំងឺ​មហារីក​សុដន់​ អាវ​ដែល​ល្អ​ ពាក់​ទៅ​មាន​ផាសុកភាព មិន​រមាស់ ឬ​ក៏​ស្អុះស្អាប់ ។

 

២. អ្នក​ឯកទេស​ណែនាំ៖ ថ្វី​ត្បិត​តែ​របៀប​នៃ​ការ​ស្លៀកពាក់​ជា​រឿង​សាមញ្ញ​បំផុត អ្នក​ណា​ក៏​អាច​ធ្វើ​បាន​ក៏​ពិត​មែន ប៉ុន្តែ​ការ​ស្លៀកពាក់​បាន​ត្រឹមត្រូវ​តាម​ក្បួន​ខ្នាត​វា​អាច​ជួយ​ឲ្យ​ស្ត្រី​កាន់​តែ​មានទំនុក​ចិត្ត។ ពេល​អ្នក​ទិញ​សម្លៀក​បំពាក់​ក្នុង អ្នក​ចាំ​បាច់​ត្រូវ​តែ​សួរ​នាំ ឬ​ក៏​ទទួល​បាន​ការ​ណែនាំ​អំពី​ម៉ូដ​ដែល​សក្ដិសម​នឹង​រូបរាង ទំហំ​ដើមទ្រូង របៀប​នៃ​ការ​ពាក់ ព្រោះ​ថា​ការ​ពាក់​អាវទ្រនាប់​មិន​ត្រឹមត្រូវ និង ​មាន​សភាព​តឹង​ណែន ឬ​ក៏​ធូរ​ពេក គឺ​អាច​នឹង​ផ្ដល់​ផល​ប៉ះពាល់​ដូចគ្នា​។

 

៣. ភាព​ស្រស់​ស្អាត និង​ស៊ិចស៊ី៖ ​  ត្បិត​តែ​ការ​ស្លៀកពាក់​ខាង​ក្នុង​មិន​មាន​គេ​ឃើញ​ក៏ដោយ​ ប៉ុន្តែ​ពេល​ខ្លះ​យើង​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់ និង ស្លៀក​ពាក់​ឲ្យ​ត្រូវ​កាលៈទេសៈ  ជា​ពិសេស​ភាព​ស្រស់​ស្អាត និង​សិចស៊ី​​នៅ​ពេល​ពាក់​វា។​ មាន​ម៉ូដ​ជា​ច្រើន​ប្រភេទ​ដែល​រចនា​ឡើង​ដើម្បី​ឲ្យ​សម​ស្រប​ទៅ​នឹង​តម្រូវ​ការ និង​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​ប្រើ​ប្រាស់ ដូច​ជា​ម៉ូដ​សម្រាប់​ស្ត្រី​ទាន់សម័យ សុភាព​នារី ​ឬ​ក៏​ស្ត្រី​មាន​ផ្ទៃពោះ​ជា​ដើម។

 

ខាង​ក្រោម​នេះ​គឺ​ជា​ម៉ូដ​អាវ​ក្នុង​ទាំង​៤ម៉ូដ​ខុស​គ្នា​តែ​អត្ថប្រយោជន៍​ល្អ​ដូចគ្នា​ ​សក្ដិសម​ទៅ​នឹង​ស្ត្រី​ដែល​កំពុង​មាន​ផ្ទៃ​ពោះ និង​នារីៗ​ដែល​មិន​ចូលចិត្ត​ភាព​ស្អុះស្អាប់​ គឺ​ម៉ូដ​ទាំងអស់​ខាង​ក្រោម​នេះ​ធានា​ថា​មិត្ត​ស្ត្រី​ទាំង​អស់​បាន​ឃើញ​ហើយ​ចង់​បាន​តែ​ម្ដង៖

 

 

 

 
 
 
 
 
 

ហាង​មីណូស្ស៊ី ជា​ហាង​លក់​សម្លៀកបំពាក់​ក្នុង​ស្ត្រី​ដែល​នាំ​ចូល​ពី​ប្រទេស​សិង្ហបុរី​ ផ្ដាច់​មុខ​ម៉ូដ​ទាន់​សម័យ​ សក្ដិសម​នឹង​នារី​ទាន់​សម័យ​ជុំ​វិញ​ពិភព​លោក មាន​លក់​នៅ​៖ សាខា​ទី1៖​ មីណូស្ស៊ី ផ្លូវ​ព្រះសីហនុ​,​ លេខ​ទំនាក់ទំនង 093 326 555

សាខា​ទី​2៖ មីណូស្ស៊ី​ផ្លូវ​កម្ពុជា​ក្រោម, លេខ​ទំនាក់ទំនង 093 755 117

សាខា​ទី3៖ ​Sorella​​​និង Pierre Cardin ផ្សារ​ទំនើប Aeon, លេខ​ទំនាក់ទំនង 093 655 117 ៕

 

អត្ថបទ៖ សុខ​អូន