ប្រភព​នៅ​អេស្ប៉ាញ​ថា Real ​ទិញ​បាន De Gea ​​ហើយ​ កំពុង​ពិនិត្យ​សុខភាព

  • 2015-08-31 21:45:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភព​ជិត​ស្និទ្ធ​នឹង​ក្លិប Real Madrid ​នៅ​អេស្ប៉ាញ​បាន​បង្ហើប​ឱ្យ​ដឹង​ថា​អ្នក​ចាំ​ទី David de Gea ​កំពុង​តែ​ពិនិត្យ​សុខភាព​នៅ​មន្ទីរ​ពេទ្យ​របស់​ក្លិប​អធិរាជ​ស ហើយ​ការ​ប្រកាស​ជា​ផ្លូវការ​នឹង​ធ្វើ​ឡើង​នៅ​ប៉ុន្មាន​ម៉ោង​ខាង​មុខ​នេះ។

 

 

រឿង De Gea ​ផ្លាស់​ទៅ Real Madrid ​នេះ​មិន​ត្រឹម​តែ​ប្រភព​នៅ​អេស្ប៉ាញ​ទេ​ដែល​ចុះ​ផ្សាយ សូម្បី​តែ​នៅ​អង់គ្លេស​ក៏​បាន​និយាយ​ដែរ​ថា​អ្នក​ចាំ​ទី​របស់ Manchester United ​រូប​នេះ​បាន​ទៅ​អេស្ប៉ាញ​បាត់​ទៅ​ហើយ ដោយ​រង់ចាំ​តែ​ពិនិត្យ​សុខភាព​ទៀតប៉ុណ្ណោះ​ នឹង​អាច​បង្ហាញ​ជា​ផ្លូវការ​ហើយ។ តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី ចំពោះ​រឿង​តម្លៃ​ខ្លួ ន​និង​កុងត្រា​វិញ​មិន​ទាន់​មាន​ខាង​ណា​បង្ហើប​ឱ្យ​ដឹង​នោះ​ទេ តែ​តាម​ការ​ស្មាន​អាច​ប្រហែល​ជា​២៩​លាន​ផោន។

 

ចំពោះ​ការ​ចាកចេញ​របស់​អ្នក​ចាំ​ទី​សញ្ជាតិ​អេស្ប៉ាញ​ខាង​លើ​នេះ​ដែរ Man Utd ​ក៏​បាន​ត្រៀម​ទិញ​អ្នក​ចាំ​ទី​ថ្មី​ម្នាក់​វិញ​ដែរ​គឺ Jasper Cillessen ​របស់​ក្លិប Ajax ​ប៉ុន្តែ​មិន​ទាន់​ច្បាស់​ទេ​ថា​បាន​ឬ​អត់។ ដោយ​ឡែក​រឿង​ខ្សែ​ប្រយុទ្ធ​វិញ បិសាច​ក្រហម​ចង់​បាន​ Gareth Bale ​ខ្លាំង​ពី​អធិរាជ​ស តែ​ប្រហែល​ជា​មិន​អាច​នោះ​ទេ ព្រោះ​លោក Rafael Benitez ​មិន​មាន​ចិត្ត​ចង់​លក់​ខ្សែ​បម្រើ​ស្លាប​របស់​វែល​ម្នាក់​នេះ​ឡើយ។

 

Jasper Cillessen ​របស់​ក្លិប Ajax

 

សូម​បញ្ជាក់​ថា​ការ​ដោះដូរ​កីឡាករ​នៅ​តំបន់​អឺរ៉ុប​នៅ​សល់​ពេល​តែ​១​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​នឹង​ត្រូវ​បិទ​ជា​ស្ថាពរ​ហើយ។ ចាំ​មើល ​ថ្ងៃ​ស្អែក​ក្លិប​ធំ​ៗ​ណា​ខ្លះ​អាច​ទិញ​កីឡាករ​ដែល​ខ្លួន​ត្រូវ​ការ​បាន?

 

ចុចអាន៖ កីឡាករ​ថ្មី​ Man Utd ៣​នាក់ បង្ហាញ​ពី​​អារម្មណ៍ ក្រោយ​ឃើញ​លទ្ធផល​ចាប់​ឆ្នោត​ UCL

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ independent