ទាំង​ចាស់​ទាំង​ក្មេង​​ចូល​ទស្សនា​រឿង "វាល​ពិឃាដ វេជ្ជបណ្ឌិត ហាំង សំណាងង៉ោ" ​ថ្ងៃ​បញ្ចាំង​ចុង​ក្រោយ

  • 2015-08-31 21:56:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ម្នា​​ចាស់​ក្មេង​ជា​ច្រើន រួម​ទាំង​ជន​បរទេស​ផង​នោះ បាន​ទៅ​ចូលរួម​ទស្សនា​រឿង "វាល​ពិឃាដ ​វេជ្ជបណ្ឌិត ហ៊ាំង សំណាងង៉ោ" សម្រាប់​ការ​ចាក់​បញ្ចាំង​ថ្ងៃ​ចុង​ក្រោយ ធ្វើ​ឡើង​នៅ​រោងភាពយន្ត Major Cineplex by Cellcard កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ។

 

 

ផលិតករ​ លោក Arthur Dong បាន​បញ្ជាក់​ថា ភាពយន្ត​នេះ​បាន​ចរាចរ​ចាក់​បញ្ចាំង​នៅ​ប្រទេស​កម្ពុជា នៅ​តាម​បណ្ដា​ខេត្ត​រយៈ​ពេល ១ សប្ដាហ៍​កន្លង​មក​ហើយ និង​មាន​ប្រជាពលរដ្ឋ​ចូលរួម​ទស្សនា​ជា​ច្រើន ហើយ​ត្រឡប់​មក​រោង​ភាពយន្ត​ខាង​លើ​ម្ដង​ទៀត។

 

លោក​បញ្ជាក់​ថា តាម​ពិត​ទៅ​ភាពយន្ត​នេះ ត្រូវ​បាន​ផលិត​ឡើង​ជា​ភាសា​អង់គ្លេស និង​បាន​សម្ពោធ​ចាក់​បញ្ចាំង​កាល​ពី​ថ្ងៃ ២១ ខែ​សីហា ២០១៥ នៅ​រោង​ភាពយន្ត Platinum Cineplex by Cellcard ។ នៅ​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​រឿង "វាល​ពិឃាដ វេជ្ជបណ្ឌិត ហ៊ាំង សំណាងង៉ោ" ត្រូវ​បាន​ចាក់​បញ្ចាំង​ជា​ភាសា​ខ្មែរ​ដោយ​មាន​ការ​ផលិត​ឡើង​ពី​មជ្ឈមណ្ឌល បុប្ផាណា។ ​លោក Arthur Dong បញ្ជាក់​ថា មាន​អារម្មណ៍​សប្បាយ​រីករាយ ដែល​បាន​នាំ​យក​ភាពយន្ត​នេះ​មក​ចាក់​បញ្ចាំង​នៅ​ប្រទេស​កម្ពុជា។

 

​រឿង "វាល​ពិឃាដ វេជ្ជបណ្ឌិត ហ៊ាំង សំណាងង៉ោ" ជា​ខ្សែ​ភាពយន្ត ដែល​និយាយ​ពី​បរិបថ​ជីវិត​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម។ ជា​ខ្សែ​ភាពយន្ត​មួយ​បង្ហាញ​ពី​សេចក្ដី​ស្នេហា ការ​បាត់បង់ និង​ការ​ផ្សះផ្សា។ សម័យ​កាល​ដ៏​ជូរចត់​បាន​ដិតដាម​ក្នុង​កែវភ្នែក​របស់​វេជ្ជបណ្ឌិត ហាំង សំណាងង៉ោ បន្ទាប់​ពី​លោក​បាន​ភៀសខ្លួន​ទៅ​កាន់​សហរដ្ឋ​អាមេរិក។ រឿង​ក៏​បាន​ឈ្នះ​ពានរង្វាន់​អូស្ការ និង​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ទូត​នាំ​សារ នៃ​ការ​ស្វែងរក​ការពិត និង​យុត្តិធម៌​នៅ​ប្រទេស​កំណើត​របស់​លោក៕​

 

 

អាន​អត្ថបទ៖ រឿង “ដុំ​ហ្វ៊ីល​ចុង​ក្រោយ” ត្រៀម​បញ្ចាំង​ជា​ផ្លូវ​ការ​​នៅ​កម្ពុជា

អាន​អត្ថបទ៖  ក្រោយមាន​រឿង​ជាមួយ ចំរុង ឥឡូវ​ អ៊ិន សុភិន ឲ្យ​​​​កូន​ស្រី​ការ​ជាមួយ​ ប៉ែន តុលា ចុង​ឆ្នាំ​ជា​កំហិត

 

អត្ថបទ៖ សំ ជំនាញ