ជម្រើស​ជាតិ​​កម្ពុជា ចេញ​ទៅ​ប្រកួត World Cup នៅ​ជប៉ុន ម៉ោង១០ យប់​នេះ

  • 2015-08-31 22:18:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ដែល​កំពុង​តែ​ស្ថិត​នៅ​ប្រទេស​ថៃ ត្រូវ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ជប៉ុន នៅ​វេលា​ម៉ោង ១០:៤៥ នាទី​យប់​ថ្ងៃ​ច័ន្ទ ទី ៣១ ខែ សីហា ឆ្នាំ ២០១៥ នេះ​តាម​ជើង​ហោះហើរ​លេខ TG682 ដើម្បី​ប្រកួត​​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​ក្នុង​វគ្គ​ជម្រុះ​​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក 2018 FIFA World Cup Russia។

 

ក្រុម​ជម្រើសជាតិកម្ពុជា ក្នុងពេលប្រកួតមិត្តភាពកន្លងមក

 

ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​ប្រមូល​ផ្ដុំ​ពី​ថ្ងៃ​ទី ១៧ ខែ សីហា កន្លង​ទៅ ហើយ​បាន​ប្រកួត​មិត្តភាព​អន្តរជាតិ​​ឈ្នះ​ក្រុម​ភ្ញៀវ​ប៊ូតាន់ កាល​ពី​ថ្ងៃ​ទី ២០ ខែ សីហា មុន​ចេញ​ទៅ​ប្រទេស​ថៃ ហើយ​នៅ​​ថ្ងៃ​ទី ២៥ ខែ សីហា ឆ្នាំ​២០១៥។ នៅ​ថ្ងៃ​ទី ២៦ សីហា បាន​ប្រកួត​ស្មើ​គ្នា​ជាមួយ​ក្លិប Army United ក្នុង​លីក​អាជីព​កំពូល​ថៃ ១ ទល់ ១ ហើយ​ប្រកួត​មិត្តភាព​អន្តរជាតិ​​ចាញ់​ក្រុម​ជម្រើស​ជាតិ​ឡាវ ២ ទល់ ១ កាល​ពី​ថ្ងៃ​​ទី ២៩ ខែ សីហា ថ្មីៗនេះ។

 

ក្រុម​កម្ពុជា ត្រូវ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ជើង​ទី១ ពូល E នៃ​ពាន​រង្វាន់ ​2018 FIFA World Cup Russia ប្រចាំ​ទ្វីប​អាស៊ី ជាមួយ​​ម្ចាស់​ផ្ទះ​​ជប៉ុន នៅ​ថ្ងៃ​ទី ៣ ខែ កញ្ញា ឆ្នាំ ២០១៥ ខាង​មុខ​នៅ​កីឡដ្ឋាន Saitama Stadium 2002 ក្នុង​ទីក្រុង Saitama។ ៥ ថ្ងៃ​បន្ទាប់​ក្រុម​​កម្ពុជា ​ត្រឡប់​មក​កាន់​រាជធានី​ភ្នំពេញ វិញ​ទទួល​ភ្ញៀវ​ក្រុម​ជម្រើសជាតិ​ស៊ីរី នៅ​ថ្ងៃ​ទី ៨ ខែ កញ្ញា ឆ្នាំ ២០១៥។

 

អត្ថបទ​ពាក់ព័ន្ធ៖ អស់ទាស់! កីឡាករ Honda, Kagawa, Yoshida… កោះហៅ​ឱ្យ​​ចូល​ក្រុម​ជម្រើស​ជាតិ​ពេល​​ជប៉ុន ប៉ះ​កម្ពុជា

 

បញ្ជី​ឈ្មោះ​​ក្រុម​កម្ពុជា​ត្រៀម​ជម្រុះ​ពាន​​World Cup ជាមួយ​ជប៉ុន និង ស៊ីរី

.រ​

នាម+គោត្តនាម​

តួរនាទី​

មក​ពី​

១​

ខៀវ សាម៉េត​

ប្រធាន​ប្រតិភូ​

FFC

២​

ឆាំង ពិសិដ្ឋ​

អ្នកចាត់ការ​ទូទៅ​ក្រុម​

FFC

៣​

Lee Tae Hoon

គ្រូ​បង្វឹក​

FFC

៤​

អ៊ុង កងយ៉ានិត​

គ្រូ​ជំនួយ​

អគ្គស្នងការដ្ឋាន​នគរបាលជាតិ​

៥​

អ៊ុំ សាវង្ស​

គ្រូ​ជំនួយ​

FFC

៦​

ហោ សុខហេង​

គ្រូជំនួយ​

ក្រសួងការពារជាតិ​

៧​​

អ៊ិន សុខា​

គ្រូ​ចាំទី​

ស្វាយរៀង​

៨​

ហៃ សក្ខរី​

គ្រូ​ពេទ្យ​

ណាហ្គាវើល​

៩​​

ខាយ់ ចាន់ហាក់

គ្រូពេទ្យ​

FFC

បញ្ជី​ឈ្មោះ​កីឡាករ​ទាំង ២៥ នាក់​

១​

ស៊ូ យ៉ាទី​

អ្នកចាំទី​

បឹងកេតអង្គរ​

២​

ប៉េង ប៊ុនឆាយ​

អ្នកចាំទី​

ស្វាយរៀង​

៣​

ប្រាក់ ភារុណ​

អ្នកចាំទី​

អគ្គស្នងការដ្ឋាន​នគរបាលជាតិ​

៤​

សឿយ វិសាល​

ខ្សែ​ការពារ​

ស្វាយរៀង​

៥​

នេន សុធារ័ត្ន​

ខ្សែ​ការពារ​

ស្វាយរៀង​

៦​

សុខ សុវណ្ណា​

ខ្សែ​ការពារ​

បឹងកេតអង្គរ​

៧​

កុក បូរីស​

ខ្សែការពារ​

ភ្នំពេញក្រោន​

៨​

ហុង ផេង​

ខ្សែការពារ​

បឹងកេតអង្គរ​

៩​

សាយ ពិសិដ្ឋ​

ខ្សែការពារ​

អគ្គស្នងការដ្ឋាន​នគរបាលជាតិ​

១០​

ណុប តុលា​

ខ្សែ​ការពារ​

ស្វាយរៀង​

១១​

សំអឿន ពិដោ​

ខ្សែ​បម្រើ​

ស្វាយរៀង​

១២​

ឈិន ឈឿន​

ខ្សែ​បម្រើ​

ក្រសួងការពារជាតិ​

១៣​

រស់ សំអឿន​

ខ្សែបម្រើ​

បឹងកេតអង្គរ​

១៤​

ស៊ុន សុវណ្ណរិទ្ធី​

ខ្សែ​បម្រើ​

ណាហ្គាវើល​

១៥​

សុះ ស៊ូហាណា​

ខ្សែ​បម្រើ​

ភ្នំពេញក្រោន​

១៦​

ទិត្យ ឌីណា​

ខ្សែ​បម្រើ​

អគ្គស្នងការដ្ឋាន​នគរបាលជាតិ​

១៧​

ធារី ចន្ថាប៊ីន

ខ្សែ​បម្រើ​

ភ្នំពេញក្រោន​

១៨​

ឈុន សុធារ័ត្ន​

ខ្សែ​បម្រើ​

បឹងកេតអង្គរ​

១៩​​

គួច សុកុម្ភៈ​

ខ្សែបម្រើ​

ណាហ្គាវើល​

២០​

កែវ សុខផេង​

ខ្សែ​ប្រយុទ្ធ​

ភ្នំពេញក្រោន​

២១​

ចាន់ វឌ្ឍនាកា

ខ្សែប្រយុទ្ធ​

បឹងកេតអង្គរ​

២២​

ឃួន ឡាបូរ៉ាវី​

ខ្សែប្រយុទ្ធ

បឹងកេតអង្គរ

 

អត្ថបទ៖ ម៉ឺន រស្មី