​ហេតុ​ផល​​​​នៅ​ពី​ក្រោយU-19 ​កម្ពុជា​បរាជ័យ​ក្រោម​ថ្វី​ជើងថៃ ៦-០ យប់​មិញ​​​​

  • 2015-08-31 23:26:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម ១៩​ឆ្នាំ​​(U-19)​បាន​ទទួល​រង់​បរាជ័យ​​យ៉ាង​ចាស់​ដោយ​ក្រោម​ថ្វី​ជើង​​ក្រុម​ខ្លាំង​ថៃ​​ដោយ​លទ្ធផល ៦-០​ ​​កាល​ពី​ម្សិល​មិញ​ដែល​បណ្តាល​ឲ្យ​កម្ពុជា​ធ្លាក់​ពី​ពាន​​ 2015 AFF U-19 Championship ទាំងសោក​ស្តាយ​បំផុត​នៅ​វគ្គ​ជម្រុះ​តាម​ពូល​នៅ​​​នៅ​​​ទីក្រុង​វៀងចន្ទន៍​​ ប្រទេស​ឡាវ។ តើ​ហេតុ​អ្វី​បាន​ជា​កម្ពុជា​ចាញ់​ច្រើន​គ្រាប់​យ៉ាង​​នេះ?

 

 

បន្ទាប់​ពី​វិល​ត្រឡប់​មក​ដល់​ប្រទេស​កំណើត​កាល​ពី​វេលា​ម៉ោង​ជាង​១​រសៀល​ថ្ងៃ​នេះ លោក រិទ្ធិ ឌីកា អ្នក​ចាត់​ការ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​១៩​ឆ្នាំ​​បាន​ឲ្យ​ដឹង​ថា​ ​បន្ទាប់​ពី​ថៃ​នាំ​មុខ​ ១-០ ​ក្រុម​​កម្ពុជា​ត្រូវ​ការ​មួយ​គ្រាប់​​វិញ​​ដើម្បី​តាម​ស្មើ​ និង​មាន​សង្ឃឹម​ទៅ​វគ្គ​បន្ត ដូច្នេះ​ក្រុម​ត្រូវ​​​ផ្លាស់​​​ប្ដូរ​របៀប​លេង​​ក្នុង​គោល​បំណង​បង្កើន​ការ​ប្រយុទ្ធ​ ប៉ុន្តែ​ការ​ប្រយុទ្ធ​របស់​កម្ពុជា​​​​​​លើ​ក្រុម​ខ្លាំង​ដូច​ជា​ថៃ​ ពិត​ជា​​គ្មាន​ប្រសិទ្ធ​​ភាព​ឡើយ។ ​​មិន​ត្រឹម​តែ​មិន​អាច​រក​គ្រាប់​បាល់​តាម​ស្មើ​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​បែរ​ជា​បណ្ដាល​ឲ្យ​ U-19 ថៃ​​​​ទម្លាយ​សំណាញ់​ទី​បន្ថែម៥​គ្រាប់​ទៀត។

 

ចង់​ដឹង​ថា​លោក​និយាយ​អ្វី​ខ្លះ​នោះ​សូម​មើល​វីដេអូ​ខាង​ក្រោម​៖​

​​ក្រុម​U-19 កម្ពុជា​ឆ្លង​កាត់​ការ​ប្រកួត​៤​លើក​​កន្លង​មក​ ឈ្នះ​២ ស្មើ​១ និង​ចាញ់​១​ដូច​ក្រុម​ម្ចាស់​ផ្ទះ​ឡាវ​ដែល​មាន​៧​ពិន្ទុ​ដូចគ្នា​ ប៉ុន្តែ​ឡាវ​មាន​គ្រាប់​បាល់​ចំណេញ​ច្រើន​ជាង​ដោយ​សារ​ឡាវ​ចាញ់​ថៃ​តែ​២-១ ខណៈ​កម្ពុជា​ចាញ់​ថៃ​រហូត​ដល់​៦-០ សម្រាប់​ការ​ប្រកួត​បញ្ចប់​ពូល A កាល​ពី​យប់​ថ្ងៃ​ទី៣០ ខែ​សីហា ឆ្នាំ២០១៥​៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​