CL ក៏​បាន​ចូលរួម​ក្នុង​កម្មវិធី MTV Video Music Awards 2015 ដែរ

  • 2015-08-31 23:38:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​​ប្រគល់​ពាន​រង្វាន់ MTV VMAs 2015 មាន​ការ​ចូលរួម​ពី​តារា​ល្បី​ៗ​ក្នុង​ពិភពលោក​ជា​ច្រើន​ តែ​អ្វី​ដែល​គួរ​ចាប់​អារម្មណ៍​​បន្ថែម​ទៀត​គឺ ក្នុង​នោះ​ក៏​មាន​វត្តមាន​តារា​ចម្រៀង​កូរ៉េ CL ចូលរួម​ម្នាក់​ដែរ។

 

 

កាល​ពី​យប់​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ ប្រធាន​​ក្រុម 2NE1 CL បាន​បណ្ដើរ​គ្នា​ជា​មួយ​អ្នក​ច្នៃ​ម៉ូដ​សំលៀកបំពាក់​អាមេរិក Jeremy Scott ចូល​ទៅ​ក្នុង​មហោស្រព Microsoft ទីក្រុង Los Angeles ​ដែល​ជា​កន្លែង​ប្រារព្ធ​ពិធី។

 

នៅ​មុន​នេះ​មួយ​ថ្ងៃ​តារា​ស្រី​វ័យ​ ២៤​ឆ្នាំ​រូប​នេះ​ក៏​បាន​បង្ហោះ​សារ​នៅ​លើ Twitter ប្រាប់​ដំណឹង​នៅ​អ្នក​គាំ​ទ្រ​របស់​ខ្លួន​ដែរ​ថា នាង​នឹង​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី VMA ជា​មួយ​អ្នក​ច្នៃ​ម៉ូដ​​ម៉ាក​សំលៀកបំពាក់Jeremy Scott ។ CL ជា​តារា​កូរ៉េ​ខាងត្បូង​តែ​ម្ដង​គត់​ដែល​មាន​វត្តមាន​ក្នុង កម្មវិធី MTV Video Music Awards 2015 នេះ។ ​

ទស្សនា​សកម្មភាព CL និង Scott ក្នុង​កម្មវិធី MTV VMAs 2015 ៖

 

 

 
 
 

Demi Lovato, Jeremy Scott, CL និង Iggy Azalea

 

ចុចអាន៖​ CL​ ថត​​​ដាក់​ទស្សនាវដ្ដី​ល្បី​នៅ​អាមេរិក​ជាមួយ​ Jeremy Scott

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ់ ប្រភព៖kpopstarz

អត្ថបទថ្មី