សារមន្ទីរ​នៅ​​​ជប៉ុន​​ដាក់​តាំង​បង្គន់​យក្ស​ដើម្បី​ឲ្យ​ក្មេង​សិក្សាច្បាស់​​ពី​លាមក

  • 2015-08-31 23:46:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សារមន្ទីរ Miraikan ​នា​ទី​ក្រុង​អូសាកា​ប្រទេស​ជប៉ុន​​ បាន​​ដាក់​តាំង​​​ពិព័រណ៍​បង្គន់​យក្ស​មួយ​ បូក​រួម​ទាំងលាមក​ជា​ច្រើន​ប្រភេទ ដើម្បី​ឲ្យ​ក្មេងៗ​​បាន​​សិក្សា​កាន់​តែ​ច្បាស់។

 

 

​គោល​បំណង​នៃ​ពិព័រណ៍​ខាង​លើ​គឺ​ចង់​ឲ្យ​ក្មេង​បាន​សិក្សា​ពី​​ប្រភេទ​លាមក ដោយ​មានការ​បង្ហាញ​​​រូប​​លាមក​មនុស្ស ក៏​ដូច​ជា​លាមក​សត្វ​ ព្រម​ទាំង​​ផល​ប៉ះ​ពាល់​នៃ​សំណល់​ទាំង​នេះ​ចំពោះ​បរិស្ថាន។ ​​​ផ្នែក​មួយ​​នៃ​ពិព័រណ៍​​​​ដែល​មាន​ឈ្មោះ​ថា៖ "បង្គន់​!? លាមក​មនុស្ស​និង​អនាគត​ភព​ផែនដី" ​ក៏​បាន​រៀប​ចំ​​​បង្គន់​យក្ស​ដែល​​អាច​ឲ្យ​កូន​ក្មេង​ជិះ​​ចូល​ទៅ​ខាង​ក្នុង ​និង​​ស្វែង​យល់​ដំណើរ​ការ​ផង​ដែរ៕

 

 

 

 

 

ចុចអាន៖ រក​ឃើញ​លាមក​មនុស្ស​ផ្ទុក​​លោហៈ​ធាតុ​​​​មាស​​ មាន​​តម្លៃ​​រាប់​​លាន​​ដុល្លារ!

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ upi