Wenger ​ជិះ​យន្ត​ហោះ​​​ទៅ​បារាំង​ខ្លួន​ឯង​ដើម្បី​ទិញ​យក Cavani

  • 2015-09-01 16:10:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Arsene Wenger ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំង​កាល​ពី​យប់​មិញ​នេះ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​អ្នក​ចាត់​ការ​ក្រុម​កាំភ្លើង​ធំ Arsenal ​រូប​នេះ​អាច​នឹង​ទៅ​បញ្ចុះបញ្ចូល​ទិញ​យក​ខ្សែ​ប្រយុទ្ធ Edinson Cavani ​ពី​ក្រុម Paris Saint-Germain ។

 

 

Arsenal ​ដែល​ខកខាន​មិន​អាច​នាំ​យក​ខ្សែ​ប្រយុទ្ធ Karim Benzema ​ពី​ក្រុម Real Madrid ​បាន​ទេ​នោះ ពេល​នេះ​បាន​បង្វែរ​គោល​ដៅ​ធំ​ទៅ​លើ Cavani ​របស់ PSG ​វិញ​ហើយ ដោយ​ធ្វើ​យ៉ាង​ណា​ទិញ​ឱ្យ​បាន​មុន​បិទ​ទីផ្សារ​ដោះដូរ​នៅ​ថ្ងៃ​នេះ។ ដោយសារ​តែ​ស្ថានការណ៍​មិន​សូវ​អំណោយផល លោក Wenger ​បាន​សម្រេច​ចិត្ត​ទៅ​ចរចា​ជាមួយ​ក្រុម​ម្ចាស់​ជើង​ឯក Ligue 1 ​ដោយ​ខ្លួន​ឯង ពោល​គឺ​មាន​ជម្រើស​២ បើ​ទិញ​ Cavani ​មិន​បាន​ទេ មាន​តែ​យក​ខ្សែ​បម្រើ​ប្រយុទ្ធ​ Adrien Rabiot ​មក​ជំនួស។

 

 

ក្នុង​រដូវ​កាល​ដោះដូរ​កីឡាករ​នេះ កាំភ្លើង​ធំ​ទើប​តែ​ចំណាយ​លុយ​ធំ​ទិញ​ Petr Cech ​ពី Chelsea ​មួយ​ទេ ដូច្នេះ​មាន​ន័យ​ថា​នៅ​មាន​កីឡាករ​ច្រើន​ទៀត​ដែល Arsenal ​អាច​នឹង​ទិញ​ចូល​ឱ្យ​បាន​មុន​បិទ​ទីផ្សារ​ដោះដូរ​នៅ​ល្ងាច​នេះ៕

 

ចុចអានArsenal ​ឱ្យ​៣១០​លាន​ដុល្លារ​ តែ​ Wenger ​មិន​ទាន់​ទិញ​កីឡាករ

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ metro