ហេង មហាសាល​ អាផាតមិន ​​កន្លែង​​​​​ស្នាក់នៅ ​​និង​ធ្វើការ​ដ៏​មាន​ផាសុកភាព​

  • 2015-09-02 16:00:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិត​នៅ​ខាង​ត្បូង​​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ​ប្រហែល​ ២០០ ​ម៉ែត្រ​ បត់​ឆ្វេង​ប្រហែល​មួយ​រយ​ម៉ែត្រ ​អ្នក​នឹង​ឃើញ​អគារ​ អាផាតមិន ​​ដ៏​ខ្ពស់​មួយ​សាងសង់​ក្រោម​រចនាបថ​សម័យ​ទំនើប​​​​ទាក់​ភ្នែក​គឺ​ ហេង ​មហាសាល អាផាតមិន។ ​​​នៅ​ទី​នោះ​ ​​បរិស្ថាន​ជុំវិញ​ហាក់​មិន​មមាញឹក​ខ្លាំង​ដូច​តំបន់​ផ្សេងទៀត​ ដែល​នេះ​​បង្ក​​លក្ខណៈ​អំណោយផល​សម្រាប់​អ្នក​ដែល​ចង់​ស្វែង​រក​​កន្លែង​ស្នាក់នៅ​ជា​លក្ខណៈ​គ្រួសារ ​​​ឬ​ការិយាល័យ​សម្រាប់​ធ្វើការ។​​​

 

​​គ្រាន់​តែ​ចូល​ដល់​ខាង​ក្នុង​បរិវេណ​ខាង​ក្នុង​ភ្លាម​ អ្នក​ហាក់​មាន​អារម្មណ៍​​ថា ​កក់ក្ដៅ ​​និង​ជាប់​ចិត្ត​ចំពោះ​ការ​រចនា​ម៉ូដ​​ដ៏​ស្រស់​ស្អាត​​​តាម​បែបបទ​​សម័យ​ថ្មី​​​​​រួច​ទៅ​ហើយ។ ​​​នៅ​ជាន់​ផ្ទាល់​ដី​មាន​​បរិវេណ​​​ធំ​ទូលាយ​​ងាយស្រួល​​​​ចត​​រថយន្ត ​និង​​ ម៉ូតូ​ដោយ​មាន​សន្តិសុខ​ចាំ​យាមកាម​ ២៤ ​ម៉ោង​ផង។ ​

 

ដើម្បី​បង្ក​ភាព​ងាយស្រួល​នៅ​ចំ​កណ្ដាល​អគារ​មាន​បំពាក់​ជណ្ដើរ​យោង​​ឲ្យ​ភ្ញៀវ​អាច​ចុច​ចូល​ទៅ​កាន់​ជាន់​ដែល​ខ្លួន​ស្នាក់​នៅ​កាន់​តែ​រហ័ស។ ​​​​​នៅ​ក្នុង​បន្ទប់​​ដ៏​ត្រជាក់​ល្ហឹម​នៃ​ចំហាយ​ម៉ាស៊ីន​ត្រជាក់​​ប្រកប​ដោយ​ផាសុកភាព​ ​​មាន​​​​​​​សម្ភារៈ​​បំពាក់​ស្រាប់​មួយ​ចំនួន​ដូចជា ​​​បន្ទប់​គេង ​​​​​បន្ទប់​ទឹក ​និង​​​ផ្ទះ​បាយ​ដែល​មាន​ចង្ក្រាន​ហ្គាស៍ ​​ទូទឹកកក​ ​​ទូ​ដាក់​ចានឆ្នាំង ​​​​​និង​កន្លែង​លាងចាន។ ​ហេតុ​ដូច​នេះ ​បើ​អ្នក​ជួល​ស្នាក់នៅ​​ អ្វី​ដែល​អ្នក​ត្រូវ​ការ​បន្ថែម​គឺ​គ្រាន់​ជា​ការ​តុបតែង​បន្តិចបន្តួច​ទៅ​តាម​ចំណង់ចំណូលចិត្ត​អ្នក​ជា​ការ​ស្រេច។​​

 

 

​ហេង ​មហាសាល ​អាផាតមិន​ មាន​បន្ទប់​​គ្រែ​មួយ ​និង​គ្រែ​ពីរ​​ទំហំ​ពី​ ៨០,៥ ​​ដល់ ​១១៤ ​ម៉ែត្រ​ការ៉េ​សម្រាប់​ឲ្យ​លោក​អ្នក​ជួល​ក្នុង​តម្លៃ​ពី​ ៨០០ ​ដល់​ ១៣០០ ​ដុល្លារ​ក្នុង​មួយ​ខែ​ទៅ​​តាម​ការ​​​ចង់បាន។​ ​អ្វី​ដែល​ពិសេស​នោះ​គឺ​ ក្នុង​កញ្ចប់​ប្រចាំ​ខែ​​នេះ​មាន​បូក​បញ្ចូល​សេវាកម្ម​មួយ​ចំនួន​រួច​ជា​ស្រេច​ដូចជា ​​​អ៊ីនធឺណិត ​​សន្តិសុខ ​​ការ​សម្អាត​ ៤ ​ដង​ក្នុង​មួយ​ខែ ​​​ស្ទីម ​សូណា ​​អាង​ហែល​ទឹក និង​ហាត់ប្រាណ​មួយ​កំប្លេ។ ​​​​​ក្រៅ​ពី​ជួល​​ជា​ខែ​ក៏​អាច​​ជួល​បន្ទប់​ស្នាក់នៅ​ក្នុង​មួយ​ថ្ងៃៗ​ដែរ។ ​​

 

​ក្រៅ​ពី​កន្លែង​ស្នាក់នៅ​ជា​លក្ខណៈ​ឯកជន ​និង​គ្រួសារ ​អគារ​ដ៏​ធំ​នេះ​​ក៏​​មាន​​​​អគារ​ការិយាល័យ​ធំ​ទូលាយ​​​​មាន​បួន​បន្ទប់​​ក្នុង​​អគារ​នីមួយៗ​​​​​​​សម្រាប់​​ឲ្យ​​គ្រឹះស្ថាន​ដែល​ចង់​បាន​កន្លែង​ធ្វើ​ការ​ស្រស់​​ស្អាត ​និង​ស្ងប់ស្ងាត់​​​​​​ចាប់អារម្មណ៍​ជួល​បាន​​ក្នុង​​តម្លៃ​​​​​ចាប់​ពី​ ​១០០០ ​ដល់​ ១២០០ ​ដុល្លារ​ក្នុង​មួយ​ខែ។ ​​​​​​​​​​

 

​បើ​ធុញថប់​មិន​ដឹង​ទៅ​ណា ​​លោក​អ្នក​អាច​ចូល​ទៅ​កាន់​បន្ទប់​ហាត់ប្រាណ​ ​ ​​អង្គុយ​ញ៉ាំ​កាហ្វេ​ជជែក​គ្នា​លេង​ជាមួយ​​អ្នក​រស់នៅ​រួម​អាផាតមិននៅ​ហាង​កាហ្វេ​ជាន់​ផ្ទាល់​ដី ​​​​ឬ​ឡើង​ទៅ​ជាន់​លើ​បង្អស់​ដើម្បី​ហែល​ទឹក​លេង ​ស្ទីម សូណា ​និង​មើល​ទេសភាព​ស្រស់​ស្អាត​នៃ​ទីក្រុង​ភ្នំពេញ​​ ៣៦០ ​ដឺក្រេ។ ​​សូម​បញ្ជាក់​ថា ​នៅ​កន្លែង​អាង​ហែលទឹក​ជាន់​ខាង​លើ​មាន​​បើក​ឲ្យ​​មហាជន​ជួល​ប្រារព្ធ​ខួប​កំណើត ​ពិធី​ជប់លៀង​​ ​និង​កម្មវិធី​កម្សាន្ត​សប្បាយ​នានា​​ដោយ​គ្រាន់​តែ​​ចំណាយ​ទៅ​លើ​ថ្លៃ​អាហារ​ លោក​អ្នក​នឹង​ទទួល​បាន​កន្លែង​ប្រារព្ធ​ពិធី​នៅ​ក្បែរ​អាង​ហែល​ទឹក​ដោយ​ឥត​គិត​ថ្លៃ។​ ​លោក​អ្នក​អាច​ទាក់ទង​ទៅ​កាន់​អ្នក​គ្រប់គ្រង​​​​​​មុន​ដើម្បី​បញ្ជាក់​ពី​ចំនួន​​មនុស្ស​ និង​ពិភាក្សា​លើ​តម្លៃ។​​​

 

​​​​​បើ​ក្រឡេក​មើល​ទីតាំង​​ជុំវិញ​​​ ​ហេង ​មហាសាល អាផាតមិន​​​​ ​​ស្ថិត​នៅ​ជិត​​​សាលារៀន​អន្តរជាតិ ​​​មណ្ឌល​​កម្សាន្ត ​​​ធនាគារ ​ជាពិសេស​គឺ​អ្នក​ចំណាយ​ពេល​មិន​ដល់​ ៥ ​នាទី​​​​ដោយ​ម៉ូតូ ​ឬ​រថយន្ត​​នឹង​​​​​អាច​ទៅ​ដល់​ផ្សារ​ទួលទំពូង​ដែល​ជា​កន្លែង​ដើរ​ទិញ​ទំនិញ​ដ៏​ពេញ​និយម​ទាំង​ភ្ញៀវ​ក្នុង​ស្រុក ​និង​បរទេស។ ​

 

ហេង មហាសាល​ អាផាតមិន​​ ​​​​ស្ថិត​នៅ​​ផ្ទះ​លេខ ​២៧​បេ ​ផ្លូវ ​៤៩៦ ​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌ​​​ចំការមន ​រាជធានី​ភ្នំពេញ។ លេខ​ទូរសព្ទ​ទំនាក់ទំនង ​០៨៦ ​៥៥៥ ៥៥០, ទំព័រ Facebook និង​ គណនី​ Facebook

 

 

 

 

 

 

 

 

អត្ថបទ៖ ​ពាណិជ្ជកម្ម

​ ​​​​