FIFA ​បញ្ជាក់​ថា De Gea អស់​ឱកាស​ទៅ​ Real ហើយ​ឆ្នាំ​នេះ

  • 2015-09-02 00:01:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​យោង​ទៅ​តាម​ប្រភព FIFA ​បាន​ឱ្យ​ដឹង​ថា​ក្រុម Real Madrid ​មិន​បាន​តវ៉ា​ដើម្បី​នាំ​យក David De Gea ​ទៅ​អេស្ប៉ាញ​នោះ​ទេ បន្ទាប់​ពី​ការ​ដោះដូរ​ត្រូវ​ផ្អាក​ទាំង​ស្រុង​ដោយសារ​តែ​ខាង​ក្រុម​ Manchester United ​ផ្ញើ​ឯកសារ​សិទ្ធ​ការងារ​មិន​ទាន់ពេល​កំណត់។

 

នេះ​មាន​ន័យ​ថា​អ្នក​ចាំ​ទី​ខាង​លើ​នឹង​ត្រូវ​នៅ Old Trafford ​បន្ត​ទៀត ដើម្បី​រង់​ចាំ​ដល់​ទៅ​ខែ​មករាឆ្នាំ​ក្រោយ​​ឯ​ណោះ​ទើប​អាច​ផ្លាស់​ចេញ​បាន​ (បើក​ទីផ្សារ​ដោះដូរ​ជា​ថ្មី)។ ទោះ​ជា​យ៉ាង​ណា​ក្ដី De Gea ​នឹង​នៅ​អេស្ប៉ាញ​ដដែល​បច្ចុប្បន្ន​នេះ ដោយសារ​តែ​រូប​គេ​ត្រូវ​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើស​ជាតិ ត្រៀម​ប្រកួត​ជម្រុះ​ Euro 2016 ​ឱ្យអេស្ប៉ាញ​សប្ដាហ៍​នេះ៕

 

ចុចអាន៖ De Gea អត់​ទាន់​បាន​ទៅ Real ​ព្រោះ​ Man Utd ​បញ្ជូន​ឯកសារ​យឺត​១​នាទី

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ FIFA