សាកលវិទ្យាល័យ ៣ លេច​ធ្លោ​បណ្តុះ​និស្សិត​​បង្កើត​រ៉ូបូត

  • 2015-09-02 15:51:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សិស្ស​និស្សិត​កម្ពុជា​​​បាន​បង្ហាញ​​សមត្ថភាព​លើ​​ផ្នែក​បង្កើត​រ៉ូបូត ទោះ​បី​វា​ស្ថិត​ក្នុង​ការ​ដំណាក់​កាល​​បណ្តុះបណ្តាល​និង​ការសិក្សា​ស្រាវជ្រាវ​ក៏​ដោយ។ ជាក់ស្ដែង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ការ​​​បង្កើត​​រ៉ូបូត បាន​បង្ហាញ​ពី​​​​​ការ​អភិវឌ្ឍន៍​​ឈាន​មួយ​កម្រិត​ទៀត​របស់​សិស្ស​និស្សិត​កម្ពុជា​​លើ​ផ្នែក​បច្ចេកវិទ្យា​ដ៏​ជឿនលឿន​នេះ និង​ថ្ងៃ​អនាគត​​ឈាន​ទៅ​​បង្កើត​សមិទ្ធផល​ដ៏​លេចធ្លោ​​នៅ​លើ​ឆាក​អន្តរជាតិ។

 

 

សព្វថ្ងៃ​នេះ​មាន​គ្រឹះស្ថាន​សិក្សា​ចំនួន ៣ ដែល​​មាន​ការ​ចាប់អារម្មណ៍​លើ​ភាព​​លេចធ្លោ​​​លើ​​ការ​បណ្តុះបណ្តាល​​សិស្ស​និស្សិត​លើ​បច្ចេកវិទ្យា​បង្កើត​រ៉ូបូត​​។

 

វិទ្យាស្ថាន​​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា (NPIC)

 

NPIC ជា​គ្រឹះស្ថាន​សិក្សា​មួយ​ដែល​មាន​កេរ្តិ៍ឈ្មោះ​លើ​ការ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស។ សាលា​ដែល​ដំណើរការ​និង​ឧបត្ថម្ភ​គាំទ្រ​ពី​ប្រទេស​កូរ៉េ បាន​បណ្ដុះបណ្ដាល​និស្សិត​ខ្មែរ​លើ​មុខ​ជំនាញ​ជា​ច្រើន​។

 

អ្វី​ធ្វើ​ឲ្យ​សាលា​នេះ​កាន់​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សិស្ស​និស្សិត​គឺ​ការ​បង្កើត​រ៉ូបូត។ នៅ​ឆ្នាំ ២០១៥ នេះ សិស្ស​និស្សិត​ជំនាញ​បច្ចេកទេស​នៅ​សាលា NPIC ​បាន​​ចូលរួម​ការ​ប្រកួតប្រជែង​រ៉ូបូត​ថ្នាក់​ជាតិ និង​ទទួល​បាន​ជយលាភី​លេខ​មួយ​។

 

សាកលវិទ្យាល័យ​ន័រតុន

 

ន័រតុន​ជា​គ្រឹះស្ថាន​ឯកជន​ដ៏​ធំ​មួយ ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ខាង​ការ​បណ្ដុះបណ្ដាល​បច្ចេកវិទ្យា​និង​ផ្នែក​វិស្វកម្ម​សំណង់​ស៊ីវិល។

 

គ្រឹះស្ថាន​ឯកជន​នេះ ក៏​សំបូរ​ធនធាន​និស្សិត​ពូកែ​ៗ​ផ្នែក​បច្ចេកវិទ្យា​ដូចជា​ផ្នែក​បង្កើត​រ៉ូបូត​ដែល​កន្លង​ទៅ​ធ្លាប់​ចេញ​ទៅ​ចូលរួម​ប្រកួតប្រជែង​ថ្នាក់​ជាតិ​និង​អន្តរជាតិ និង​ទទួល​បាន​ពាន​រង្វាន់​ជា​បន្ត​បន្ទាប់។

 

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC)

 

ជា​គ្រឹះស្ថាន​រដ្ឋ​ដ៏​ល្បី​ឈ្មោះ​មួយ​តាំង​ពី​សម័យ​សង្គម​ចាស់​ លើ​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិស្វកម្ម​និង​បច្ចេកទេស។ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ក៏​មាន​ភាព​លេចធ្លោ​​​លើ​ការ​បណ្តុះ​និស្សិត​ផ្នែក​បង្កើត​រ៉ូបូត​ ដែល​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សិស្ស​និស្សិត​ជា​ច្រើន។

 

ក្រៅ​ពី​គ្រឹះស្ថាន​ទាំង ៣ នេះ មិត្ត​អ្នក​សិក្សា​ដឹង​ថា​នៅ​មាន​គ្រឹះស្ថាន​សិក្សា​ណា​ទៀត​ដែល​មាន​ភាព​លេចធ្លោ​ដែល​មាន​ធនធាន​មនុស្ស​ខ្លាំង​ខាង​បង្កើត​រ៉ូបូត?

 

អត្ថបទ៖ ប៊ុណ្ណារ៉ា