Busquets៖ ​បាល់ទាត់​ល្អ​ជាង​សិច

  • 2015-09-02 17:07:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Sergio Busquets ​របស់​ក្លិប​ FC Barcelona បាន​និយាយ​បែប​កំប្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា "បាល់ទាត់​គឺ​ល្អ​ជាង​សិច" ព្រោះ​ភាព​រីករាយ​ពី​កីឡា​បាល់ទាត់​ ​អាច​មាន​រយៈពេល​ប៉ុន្មាន​ថ្ងៃ ប៉ុន្តែ​ភាព​រីករាយ​​នៅ​លើ​គ្រែ​អាច​មាន​ត្រឹម​តែ​១​នាទី​ប៉ុណ្ណោះ។

 

 

​កីឡាករ​ដែល​​លេង​នៅ​​កីឡដ្ឋាន Camp Nou ​តាំង​ពី​ឈុត​យុវជន​រូប​នេះ ធ្លាប់​ឈ្នះ​ពាន​ជា​ច្រើន​ជា​មួយ​ក្រុម​អ្នក​មាន​បុណ្យ​ដូច​ជា La Liga ៥​ដង, UEFA Champions League ៣​ដង, Copa del Ray ​៣​ដង, Spanish Super Cup ​៤​ដង, UEFA Super Cup ​៣​ដង និង​ FIFA Club World Cup ​២​ដង​ផង​ដែរ។

 

​ខ្សែ​បម្រើ​ជម្រើស​ជាតិ​អេស្ប៉ាញ វ័យ​​២៧​ឆ្នាំ​យល់​ថា ភាព​រីករាយ​នៅ​វិស័យ​កីឡា​បាល់ទាត់ គឺ​មាន​ភាព​យូរអង្វែង​ជាង​ការ​បង្កាត់​ភ្លើង​ស្នេហា​ដ៏​រោលរាល​នៅ​លើ​គ្រែ​ជាមួយ​គូ​ស្នេហ៍ ​ដោយ​រូប​គេ​បាន​ប្រាប់​ដល់​ Spanish TV ថា៖ "សម្រាប់​បាល់ទាត់​ ភាព​រីករាយ​​អាច​មាន​រយៈពេល​ពី​៣​ឬ​​៤​ថ្ងៃ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​សម្រាប់​សិច ភាព​រីករាយ​អាច​មាន​ត្រឹម​តែ​១​នាទី​ប៉ុណ្ណោះ"។

 

 

​Busquets ​បាន​បង្ហាញ​ខ្លួន​៤​ប្រកួត​ហើយ សម្រាប់​រដូវ​កាល​ថ្មី​​២០១៥/១៦ ចំនួន​៥​​ប្រកួត​កន្លង​ទៅ​នេះ សម្រាប់​ក្រុម​ Barca ពោល​គឺ​អវត្តមាន​តែ​១​ដង​គត់ ពេល​ដែល​អ្នក​មាន​បុណ្យ​ចាញ់​ Athletic Bilbao ៤-០ កាល​ប្រកួត​ជើង​ទី​១ នៃ​ពាន​រង្វាន់​ Spanish Super Cup៕

 

ចុះ​ប្រិយមិត្ត​យល់​ស្រប​តាម​ Busquets ដែរ​ទេ?

 

-ចុចអាន៖ ដឹង​​ថា​បច្ចុប្បន្ន​ Messi ឈ្នះ​ពាន​រង្វាន់​ផ្ទាល់​ខ្លួន​ធំៗ ប៉ុន្មាន​ហើយ​ទេ?

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ goal

អត្ថបទថ្មី